|
រដ្ឋឥស្លាមស្វ័យប្រកាស (IS) ជាគ្រោះអាសន្នគំរាមកំហែងអាមេរិក (vietnamplus.vn) |
Vovworld-បន្ទាប់ពីករណីបណ្ដាជនប្រដាប់អាវុធរដ្ឋឥស្លាមស្វ័យប្រកាស (IS) បានប្រកាសខ្សែវីដេអូកាត់ក្បាលអ្នកកាសែត James Foley រួមជាមួយការគំរាម
កំហែងបន្តសងសឹកដើម្បីកាត់ផ្ដាច់ការហ៊ុំព័ទរបស់អាមេរិក។ នាថ្ងៃទី២២សីហា បណ្ដាមន្ត្រីវិមានបញ្ជកោណបានកំណត់ IS កំពុងលេចឡើងក្លាយទៅជាគ្រោះ
អាសន្នមួយគំរាមកំហែងប្រទេសអាមេរិក។ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក
លោក Chuck Hagel ក្នុងសន្និសីទកាសែតនាថ្ងៃទី២២សីហាបានចាត់ទុកថា បណ្ដា
ជនប្រដាប់អាវុធ IS នៅដំណាក់កាលចំពោះមុខជាគ្រោះអាសន្នដ៏ធំមួយចំពោះ
អាមេរិក។ កំលាំងសង្គ្រាមឥស្លាម IS កំពុងគំរាមកំហែងផលប្រយោជន៍ជាតិរបស់
អាមេរិកនៅគ្រប់ទិសទី មិនត្រឹមតែមាននៅអ៊ីរ៉ាក់តែប៉ុណ្ណោះទេ។ អាមេរិកត្រូវត្រៀម
ខ្លួនជាស្រេចឲ្យការប្រយុទ្ធយូរអង្វែងប្រឆាំងនឹងកំលាំងសង្គ្រាមឥស្លាម IS៕