នេះជា ព្រឹត្តិការណ៍សំខាន់ដែលបើកផ្លូវសំរាប់ដំណើរកាផ្សះផ្សារវាងគណៈបក្ស Fatah និងចលនាអ៊ីស្លាម Hamas។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្រ្តីរដ្ឋអំណាច ប៉ាឡេស្ទីននៅត្រើយខាងលិចលោក Rami Hamdallah បានសំដែងគោលបំណង ជាថ្មីម្ដងទៀតស្ដីពីការបញ្ចប់ការបែកបាក់រយៈពេលមួយទសវត្សកន្លងទៅរវាង ចលនាអ៊ីស្លាមប្រដាប់អាវុធ Hamas នៅតំបន់ Gaza ជាមួយរដ្ឋអំណាចដឹកនាំ ដោយគណៈបក្ស Fatah នៅត្រើយខាងលិច។ កិច្ចប្រជុំនេះជាជំហានដំបូងនៃ ដំណើរការផ្សះផ្សារវាងភាគីទាំង២តាមកិច្ចព្រមព្រៀងដែលទទួលបានកាលពីខែកញ្ញាកន្លងទៅ៕