សមាជិកសភាបោះឆ្នោតអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីសហករណ៍ (វិសោធនកម្ម) ក្នុងសម័យប្រជុំលើកទី៥ នៅព្រឹកថ្ងៃទី២០ មិថុនា។ រូបថត៖ VOV |
គម្រោងច្បាប់បានបង្កើតរបៀងគតិយុត្តបើកចំហ បង្កលក្ខណៈងាយស្រួលសម្រាប់អង្គការសេដ្ឋកិច្ចនានា សហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយភាពស្វាហាប់ ប្រសិទ្ធភាព និរន្តរភាព ក្លាយជាសមាសភាពសំខាន់នៃសេដ្ឋកិច្ច។
គម្រោងច្បាប់នេះបានបំពេញបន្ថែមនូវបទប្បញ្ញត្តិស្តីពីគោលនយោបាយនៃការពង្រីកគំរូសហករណ៍ និងសហភាពសហករណ៍ប្រកបដោយប្រសិទ្ធភាពដើម្បីរួមចំណែកដល់ការអភិវឌ្ឍ ជំរុញ និងរីកសាយភាយនូវគំរូសេដ្ឋកិច្ចសមូហភាព។ បំពេញបន្ថែមបនូវបទប្បញ្ញត្តិស្តីពីការឧបត្ថម្ភក្រុម សហករណ៍ និងសហភាពសហករណ៍ដើម្បីបង្កើតតំបន់វត្ថុធាតុដើម ផលិតកម្ម ចែកចាយផលិតផល អនុវត្តន៍ និងបញ្ជាក់ពីស្តង់ដារសម្រាប់ការអភិវឌ្ឍទីផ្សារ; ជួយឧបត្ថម្ភការបង្កើតផលិតផល ទំនិញ និងសេវាកម្មដែលមានប្រភពដើមក្នុងស្រុក មានលក្ខណៈពិសេសនៃតម្លៃសេដ្ឋកិច្ច វប្បធម៌ និងគុណសម្បត្តិរបស់មូលដ្ឋាន៕