រដ្ឋសភាវៀតណាម-ឡាវ៖ បង្កើនការចែករំលែកបទពិសោធន៍ និងសម្របសម្រួលគ្នាទៅវិញទៅមក

Chia sẻ
(VOVWORLD) - ប្រធានរដ្ឋសភាទាំងពីរបានឯកភាពគ្នាបន្តបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជំរុញខ្លាំងយន្តការសហប្រតិបត្តិការទ្វេភាគី បង្កើនការតភ្ជាប់នៃខឿនសេដ្ឋកិច្ចទាំងពីរ អនុវត្តន៍រាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការវិនិយោគ - ពាណិជ្ជកម្ម ព្រមទាំងអនុវត្តន៍យ៉ាងសកម្មរាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគ។
រដ្ឋសភាវៀតណាម-ឡាវ៖ បង្កើនការចែករំលែកបទពិសោធន៍ និងសម្របសម្រួលគ្នាទៅវិញទៅមក - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane។ រូបថត៖ quochoi.vn

ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតអន្តរសភាលើកទី ៤៤ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA-44) នារសៀលម្សិលមិញ (ថ្ងៃទី៧ សីហា) នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបសន្ទនាជាមួយប្រធានរដ្ឋសភាឡាវលោក Saysomphone Phomvihane។

ក្នុងជំនួបនេះ ប្រធានរដ្ឋសភាទាំងពីរបានឯកភាពគ្នាបន្តបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជំរុញខ្លាំងយន្តការសហប្រតិបត្តិការទ្វេភាគី បង្កើនការតភ្ជាប់នៃខឿនសេដ្ឋកិច្ចទាំងពីរ អនុវត្តន៍រាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការវិនិយោគ - ពាណិជ្ជកម្ម ព្រមទាំងអនុវត្តន៍យ៉ាងសកម្មរាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគ។ អនុវត្តយ៉ាងសកម្មរាល់គម្រោងសហប្រតិបត្តិការយុទ្ធសាស្ត្រដ៏សំខាន់ៗ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការ កែច្នៃផលិតផលកសិកម្ម។

ប្រធានរដ្ឋសភានៃប្រទេសទាំងពីរបានឯកភាពថា រដ្ឋសភានៃប្រទេសទាំងពីរគប្បីបន្តសហការយ៉ាងជិតស្និទ្ធ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការជាប្រចាំ ការងារប៉ណ្ដុះបណ្ដាលធនធានមនុស្ស បង្កើនការផ្លាស់ប្ដូរព័ត៌មាន បន្តបង្កើនការចែករំលែកបទពិសោធន៍ សម្របសម្រួលគ្នាទៅវិញទៅមកក្នុងការងារកសាងច្បាប់ ឃ្លាំមើល និងសម្រេចចិត្តលើបញ្ហាជាតិសំខាន់ៗ។

ភាគីទាំងពីរបានសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីរៀបចំកិច្ចប្រជុំកំពូលរដ្ឋសភាកម្ពុជា - ឡាវ - វៀតណាម (CLV) លើកដំបូងនៅឡាវនាខែធ្នូឆ្នាំនេះ ព្រមទាំង AIPA ២០២៤ ដែលឡាវធ្វើជាប្រធានប្រកបដោយលទ្ធផល៕

ប្រតិកម្មទៅវិញ