(VOVworld) - ក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៣ នារសៀល
ថ្ងៃទី២៧តុលា រដ្ឋសភាវៀតណាមបានផ្ទៀងស្ដាប់របាយការណ៍បកស្រាយ បំភ្លឺ កែ
សម្រួលពង្រោងច្បាប់ចាត់តាំងអយ្យការប្រជាជន(វិសោធនកម្ម)។ក្នុងនោះ បន្តរក្សា
ការកំណត់ដដែល អំពីសមត្ថកិច្ចរបស់អយ្យការប្រជាជនក្នុងការជាប់ចោទក៏ដូចជា
ការសំណូមពរជាប់ចោទ លុបចោលសេចក្ដីសម្រេចចិត្តលើការជាប់ចោទខុសច្បាប់
អនុម័ត មិនអនុម័តសេចក្ដីសម្រេចចិត្តលើការជាប់ចោទរបស់ស្ថាប័នស៊ើបអង្កេត។
![រដ្ឋសភាវៀតណាមពិភាគ្សាអំពីពង្រាងច្បាប់ទាក់ទិនដល់អយ្យការប្រជាជន តុលាការប្រជាជន - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2014_10_27/qhoi.jpg) |
សមាជិកសភាផ្ដល់មតិអំពីពង្រាងច្បាប់ចាត់តាំងអយ្យការប្រជាជន (រូបថត៖TTXVN) |
មុននោះ នាព្រឹកថ្ងៃដដែល រដ្ឋសភាក៏បានពិភាគ្សាអំពីខ្លឹមសារមួយចំនួនដែលមាន
មតិខុសពីគ្នានៃពង្រាងច្បាប់ចាត់តាំងតុលាការប្រជាជន(វិសោធនកម្ម)ផងដែរ៕