រដ្ឋសភាវៀតណាមពិភាគ្សាអំពីច្បាប់សម្រុះសម្រួលលើមូលដ្ឋានច្បាប់VATនិងច្បារដ្ឋធានី

Chia sẻ
(VOVworld)- រៀបចំផែនការ គ្រប់គ្រងប្រជាជននិង
យន្តការគោលនយោបាយសម្រាប់រដ្ឋធានីហាណូយ
ជាខ្លឹមសារចំនួន២ដែលបានបណ្តាសមាជិកសភា
ពិភាគ្សា ក្នុងពេលដែលពិភាគ្សអំពីច្បាប់រដ្ឋធានីនាព្រឹកថ្ងៃទី៥វិច្ឆិកា។ ពង្រាង ច្បាប់រដ្ឋធានីជាពង្រាងច្បាប់សំខាន់មួយក្នុងចំណោមបណ្តាពង្រាងច្បាប់ដែល

(VOVworld)-បន្តរបៀបវារៈនៃកិច្ចប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី១៣ ពេល
រសៀលថ្ងៃទី៥វិច្ឆិកា បណ្តាសមាជិកសភាបានពិភាគ្សាអំពី គំរោងច្បាប់វិសោធនកម្ម បំពេញបន្ថែមលើមាត្រាមួយចំនួននៃច្បាប់ VAT ពង្រាងច្បាប់សម្រុះសម្រួល មូល
ដ្ឋាន។

        ចំពោះគំរោងច្បាប់សម្រុះសម្រួលមូលដ្ឋាន ចំណុចថ្មីនៃព្រាងច្បាប់ជាការ ទទួលស្គាល់តួនាទីស្នូលរបស់រណ្សិរមាតុភូមិនិងបណ្តាអង្គការជាសមាជិកក្នុង ការងារសម្រុះសម្រួល។ ចំពោះបទដ្ឋានសនៃការសម្រុះសម្រួលមូលដ្ឋាន លោក
ស្រី Ngo Thi Minh សមាជិកាសភាខេត្ត Quang Ninh ចាត់ទុកថា៖

        "អ្នកសម្រុះសម្រួលជាមនុស្សធ្វើការងាមហាជន អាចជារណ្សិរមាតុ
ភូមិឬសាខាបក្សសមាគមនារី។ តាមការពិតជាក់ស្តែង ជ្រើសរើសកម្មាភិ
បាលសម្រុះសម្រួលមូលដ្ឋានគឺពិបាកណាស់គឺត្រូវជាមនុស្សមានកិត្យានុ
ភាព មានលទ្ធភាពបញ្ចុះ​បញ្ចូល និងជាជនគំរូរបស់មូលដ្ឋានទៀតផង"។

            រៀបចំផែនការ គ្រប់គ្រងប្រជាជននិងយន្តការ គោលនយោបាយ សម្រាប់រដ្ឋធានីហាណូយជាខ្លឹមសារចំនួន២ដែលបានបណ្តាសមាជិកសភា
ពិភាគ្សា ក្នុងពេលដែលពិភាគ្សអំពីច្បាប់រដ្ឋធានីនាព្រឹកថ្ងៃទី៥វិច្ឆិកា។ ពង្រាង ច្បាប់រដ្ឋធានីជាពង្រាងច្បាប់សំខាន់មួយក្នុងចំណោមបណ្តាពង្រាងច្បាប់ដែល
បានដាក់ជូនរដ្ឋសភាអនុម័តនៅកិច្ចប្រជុំលើកនេះ។

រដ្ឋសភាវៀតណាមពិភាគ្សាអំពីច្បាប់សម្រុះសម្រួលលើមូលដ្ឋានច្បាប់VATនិងច្បារដ្ឋធានី - ảnh 1
រដ្ឋសភាវៀតណាមពិភាគ្សាអំពីច្បាប់រដ្ឋធានី
(រូបថតៈ Internet)

        ចំណុចថ្មីក្នុងពង្រាងច្បាប់រដ្ឋធានីវិសោធនកម្មលើកនេះ គឺបំពេញបន្ថែម កំណត់ចំនួន១៦ស្តីអំពី គោលនយោបាយ យន្តការពិសេស ដើម្បីបង្កើតមូល​ដ្ឋានច្បាប់សម្រាប់ទីក្រុងអភិវឌ្ឍន៌ត្រូវនឹងស្តងដាក្នុងពេលអនាគត។ អំពីបញ្ហា
នេះ លោក Nguyen Lam Thanh សមាជិកសភាមណ្ឌល Lang Son បានរួមមតិ
ថា៖

        "រដ្ឋធានីជាទីប្រជុំជនពិសេស ត្រូវមានគោលនយោបាយយន្តការ
គ្រប់គ្រង កែប្រែដោយឡែក ដើម្បីទទួលបានរាល់គោលដៅតាមមុខងារ
ដែលមានស្រាប់របស់រដ្ឋធានី។ ចំពោះមុខរាល់សំណូមពរ​អំពីការអភិវឌ្ឍន៌
ទីក្រុងគឺត្រូវមានយន្តការគោលនយោបាយហិរញ្ញវត្ថុខ្លាំង និងខ្ញុំគាំទ្រទាំង
ស្រុងថា ទីក្រុងហាណូយត្រូវមានយន្តការហិរញ្ញវត្ថុ គោលនយោបាយ
ដោយឡែក"។

        មតិមួយចំនួនក៏ចាត់ទុកថា រដ្ឋ ក្រសួងផ្នែក តំបន់នានា និងប្រជាជនទូ​ទាំង
ប្រទេស​ត្រូវមានភារកិច្ចផ្តល់អាទិភាព បង្កលក្ខណៈងាយស្រួល សម្រាប់រដ្ឋធានី
អភិវឌ្ឍន៌ផងដែរ៕

ប្រតិកម្មទៅវិញ