រដ្ឋសភាវៀតណាមពិភាក្សា​អំពីគំរោង​សេចក្ដី​សម្រេចចិត្ត​ស្ដីពី​បណ្ដាដំណោះ​ស្រាយ​ពន្ធ

Theo VOVWORLD -
Chia sẻ
​(VOV World)_ក្នុងពិធីធ្វើការនាព្រឹកថ្ងៃទី១២មិថុនា ​​នៅសាលប្រជុំ​ រដ្ឋសភាវៀតណាម  
បានពិភាក្សា​អំពីគំរោង​សេចក្ដី​សម្រេចចិត្ត​ស្ដីពី​បណ្ដាដំណោះ​ស្រាយ​ពន្ធ សំដៅដោះ ស្រាយការលំបាក អោយបណ្ដាអង្គភាពអាជីវកម្ម ​និងបុគ្គល ឆ្នាំ 2012។

​(VOV World)_ក្នុងពិធីធ្វើការនាព្រឹកថ្ងៃទី១២មិថុនា ​​នៅសាលប្រជុំ​ រដ្ឋសភាវៀតណាម 
បានពិភាក្សា​អំពីគំរោង​សេចក្ដី​សម្រេចចិត្ត​ស្ដីពី​បណ្ដាដំណោះ​ស្រាយ​ពន្ធ សំដៅដោះ ស្រាយការលំបាក អោយបណ្ដាអង្គភាពអាជីវកម្ម ​និងបុគ្គល ឆ្នាំ 2012។

រដ្ឋសភាវៀតណាមពិភាក្សា​អំពីគំរោង​សេចក្ដី​សម្រេចចិត្ត​ស្ដីពី​បណ្ដាដំណោះ​ស្រាយ​ពន្ធ - ảnh 1
រដ្ឋសភាវៀតណាមពិភាក្សា​អំពីគំរោង​សេចក្ដី​សម្រេចចិត្ត​ស្ដីពី​បណ្ដាដំណោះ​ស្រាយ​ពន្ធ(http://www.baomoi.com)

ចំពោះស្ថានភាព សេដ្ឋកិច្ចកំពុងជួបការលំបាក នាបច្ចុប្បន្ន រដ្ឋាភិបាលវៀតណាម បាន
ដាក់ជូនរដ្ឋសភា គំរោងសេចក្ដីសម្រេចចិត្ត អំពីបណ្ដាដំណោះស្រាយ​ពន្ធ សំដៅ  ដោះ ស្រាយការលំបាកអោយ បណ្ដាអង្គភាពអាជីវកម្ម ជួយឧបត្ថម្ភទីផ្សារ ​ពិសេសគឺ៖  ការ
កាត់ បន្ថយពន្ធចំនួន ៣0% អោយអង្គភាពអាជីវកម្មមួយចំនួន ​ដែ​ល​ត្រូវ​បង់​ពន្ធ​ ក្នុងឆ្នាំ  ២០១២ដូចជា៖ អង្គភាពអាជីវកម្មកាត់ដេរ ស្បែកជើង អង្គភាពអាជីវកម្មសាងសង់សំ
ណង់ហេដ្ឋរចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម…លៗ 

          មតិជាច្រើនបានស្រុះចិត្តគំនិតជាមួយការកាត់បន្ថយេពន្ធអង្គភាពអាជីវកម្ម ​ចំពោះ មុខសញ្ញាមួយចំនួន ពី 25% ចុះ 20% គាំទ្រដំណោះស្រាយកាត់បន្ថយការប្រាក់កំចី។ មតិមួយចំនួន សង្កត់ធ្ងន់ដល់ការគ្រប់គ្រងយ៉ាងម៉ត់ចត់ទំនិញនាំចូល ​​រត់ពន្ធ ត្រូវផាក់ ពិន័យយ៉ាងម៉ឺងម៉ាត់ទំនិញក្លែងក្លាយ ទំនិញរត់ពន្ធ។ លោក ​Nguyen Van Binh សមាជិក សភា មណ្ឌលទីក្រុង hai Phong បានផ្តល់មតិថា៖

          “ខ្ញុំសូមស្នើថា៖​ទីមួយ ត្រូវ​បំពេញបន្ថែមការលើកលែងពន្ធចំណូលបុគ្គល​នៅ​គ្រប់​
ជាន់​ថ្នាក់ ក្នុងពេលរងចាំធ្វើវិសោធនកម្មច្បាប់ពន្ធចំណូលបុគ្គល។ ចំនួនទឹក​ប្រាក់នេះគឺ 2 ​500 ពាន់លានដុង ប៉ុន្តែ វាអាចបំពេញទៅក្នុងការ​ជួយឧបត្ថម្ភ​ចំណាយ ជំរុញ​ការប្រើប្រាស់​ រំដោះទំនិញសេសសល់ក្នុងឃ្លាំង។ ​ទីពីរគឺ ​ជួយឧបត្ថម្ភជំរុញពាណិជ្ជកម្ម នៅក្នុងនិងក្រៅ ប្រទេស ពិសេសគឺបណ្ដាមុខទំនិញដែលត្រូវបានផលិតក្នុង​ប្រទេស។ ”

          ក៏ក្នុងព្រឹកថ្ងៃ​ទី 12 មិថុនា រដ្ឋសភាវៀតណាម ​បានស្ដាប់ខ្លឹមសារនៃកម្មវិធី​កសាង​
ច្បាប់ ឆ្នាំ 2013។ នារសៀលថ្ងៃនេះដែរ​ រដ្ឋសភា​ពិភាក្សានៅសាលប្រជុំអំពី​សេចក្ដីព្រាង ច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួនរបស់ច្បាប់គ្រប់គ្រង​ពន្ធ៕

ប្រតិកម្មទៅវិញ