អគ្គលេខាធិការរដ្ឋសភា - ប្រធានការិយាល័យរដ្ឋសភាលោក Nguyen Hanh Phuc បានប្រគល់គ្រឿងបរិក្ខារពេទ្យដល់ឯកអគ្គរដ្ឋទូតនិងជាប្រធានគណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាមលោក Pier Giorgio Aliberti |
ថ្លែងមតិក្នុងពិធីប្រគល់អំណោយ អគ្គលេខាធិការរដ្ឋសភានិងជាប្រធានខុទ្ទកាល័យរដ្ឋសភា លោក Nguyen Hanh Phuc បានអះអាងថា ឈរលើស្មារតីសហប្រតិបត្តិការអន្តរជាតិ ដើម្បីចែករំលែកការលំបាកជាមួយរដ្ឋសភានៃប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត រដ្ឋសភានិងប្រជាជនវៀតណាមសូមចែករំលែកនូវធនធានមួយចំណែករបស់ខ្លួន ដើម្បីជួយឧបត្ថម្ភដល់សភានៃប្រទេសនានា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ហើយសង្ឃឹមថា អំណោយនេះនឹងជាកម្លាំងចលករ សម្រាប់ជួយប្រជាជនបណ្តាប្រទេសយកឈ្នេះលើជំងឺរាតត្បាត។
នៅក្នុងពិធីនេះ តំណាងអង្គទូតនានា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមនោសញ្ចេតនានិងជំនួយដ៏មានតម្លៃដែលរដ្ឋសភានិងប្រជាជនវៀតណាមបានផ្តល់ជូនសភានិងប្រជាជននៃបណ្តាប្រទេសផងដែរ៕