|
ប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernández ទទួលជួបជាមួយអនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong (រូបថតៈ Vũ Lê Hà/TTXVN) |
(VOVworld)-នារសៀលថ្ងៃទី១៥កុម្ភៈ នៅទីក្រុងឡាហាវ៉ាន់ ប្រធានរដ្ឋសភាគុយបា
Esteban Lazo Hernández បានទទួលជួបជាមួយអនុប្រធានរដ្ឋសភាវៀតណាម លោក
ស្រី Tong Thi Phong ក្នុងឱកាសមកបំពេញទស្សនកិច្ចការងារនៅគុយបាជា ផ្លូវការ។
ក្នុងជំនួបនេះ ប្រធានរដ្ឋសភាគុយបា Esteban Lazo Hernández បាន លើកត្រដែត
ចំពោះអត្តន័យនៃទំនាក់ទំនងមិត្តភាពនិងចំណងសាមគ្គីភាពជាប្រពៃណីរវាងប្រជា
ជនវៀតណាមជាមួយប្រជាជនគុយបា ជាពិសេសគឺរវាងស្ថាប័នរដ្ឋ សភានៃប្រទេស
ទាំងពីរ។ ប្រធានរដ្ឋសភាគុយបាមានបំណងចែករំលែកបទពិសោធ ន៍ជាមួយវៀត
ណាមលើវិស័យមួយចំនួនព្រមទាំងរំលឹកឡើងវិញនូវសក្កានុភាព សម្រាប់កិច្ចសហ
ប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ។
រីឯខ្លួនវិញ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បាន
អះអាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាលយកចិត្តទុកដាក់លើការ រីក
ចំរើនរបស់ប្រទេសគុយបានិងជឿជាក់ថា ប្រជាជនគុយបន្តទទួលបានសមិទ្ធិជា
ច្រើនថែមទៀតសម្រាប់កិច្ចការកសាងនិងការពារប្រទេសគុយបាសង្គមនិយម
ក្រោមការដឹកនាំរបស់បក្សកុម្មុយនិត្តគុយបាផងដែរ៕