អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man ទទួលជួបប្រធាន IPU Duarte Pacheco នៅខាងក្រៅមហាសន្និបាត IPU-១៤៦ នៅប្រទេសបារ៉ែន (រូបថត៖ Nguyen Truong/TTXVN) |
ក្នុងជំនួបជាមួយប្រធាន IPU លោក Pacheco អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានអះអាងថា ចាប់តាំងពីចូលជាសមាជិកសហភាពអន្តរសភាពិភពលោក IPU ក្នុងឆ្នាំ ១៩៧៩មក រដ្ឋសភាវៀតណាមតែងតែសកម្ម និងមានទំនួលខុសត្រូវចំពោះសកម្មភាពរបស់សហភាពអន្តរសភា។ លោកអនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាបានសង្កត់ធ្ងន់ថា ការដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសមាជិកសភាវ័យក្មេងសកលនៅខែកញ្ញាឆ្នាំនេះ ជាថ្មីម្តងទៀតបានបញ្ជាក់ ពីការប្តេជ្ញាចិត្តនេះ ហើយថែមទាំងបញ្ជាក់ពីការយកចិត្តទុកដាក់របស់វៀតណាមចំពោះតួនាទីរបស់យុវជនបច្ចុប្បន្នលើបញ្ហាសកល។
រីឯខ្លួនវិញ ប្រធាន IPU លោក Duarte Pacheco បានចាត់ទុកថា IPU និងរដ្ឋសភាវៀតណាមបានចែករំលែកតម្លៃរួមអំពីពិភពលោកមួយកាន់តែប្រសើរជាង។ លោក Duarte Pacheco ជឿជាក់ថា វៀតណាមនឹងបន្តជាសមាជិកដែលមានទំនួលខុសត្រូវ រួមចំណែកគំនិតដ៏មានតម្លៃ ក៏ដូចជាត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលបន្ទុកនៅ IPU នាពេលខាងមុខ។
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man ទទួលជួបអនុប្រធានរដ្ឋសភាឡាវ លោកស្រី Sounthone Xayachak នៅខាងក្រៅមហាសន្និបាត IPU-១៤៦ នៅប្រទេសបារ៉ែន (រូបថត៖ Nguyen Truong/TTXVN) |
នៅក្នុងជំនួបជាមួយសមភាគីឡាវ លោកស្រី Sounthone Xayachak អនុប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអះអាងថា វៀតណាមជានិច្ចកាលផ្តល់អាទិភាពខ្ពស់បំផុតក្នុងពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព ជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយឡាវ; តែងតែប្រគៀកស្មារ និងគាំទ្រយ៉ាងខ្លាំងក្លា លើវិស័យការពារនិងការអភិវឌ្ឍប្រទេសរបស់មិត្ត។
ចំណែកឯលោកស្រី លោកស្រី Sounthone Xayachak បានសម្តែងគោលបំណងសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម និងកម្ពុជា ដើម្បីរៀបចំសន្និសីទប្រធានរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាមលើកដំបូងដោយជោគជ័យនៅខែធ្នូឆ្នាំនេះ។ លោកស្រីអនុប្រធានរដ្ឋសភាឡាវសង្ឃឹមថា រដ្ឋសភាវៀតណាមនឹងបន្តគាំទ្ររដ្ឋសភាឡាវ ដើម្បីបំពេញតួនាទីជាប្រធានប្តូរវេនក្រុមប្រឹក្សាអន្តរសភានៃប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA) នៅឆ្នាំ២០២៤ ខាងមុខ៕