រដ្ឋសភាពិភាក្សាអំពីសេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម)

Chia sẻ
(VOVWORLD) - បន្តកម្មវិធីការងារនៃសម័យប្រជុំលើកទី៦ រដ្ឋសភានីតិកាលទី១៥ នាថ្ងៃទី៣ ខែវិច្ឆិកា នៅទីក្រុងហាណូយ រដ្ឋសភាបានចំណាយពេលពេញមួយថ្ងៃដើម្បីពិភាក្សានៅសាលប្រជុំអំពីខ្លឹមសារមួយចំនួនដែលមានមតិផ្សេងៗគ្នាអំពីសេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម )។
រដ្ឋសភាពិភាក្សាអំពីសេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម) - ảnh 1រដ្ឋសភាពិភាក្សាអំពីសេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម)។ រូបថត៖ quochoi.vn

សេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម )ត្រូវបានសមាជិករដ្ឋសភាផ្ដល់មតិចំនួនពីរលើកនៅក្នុងសម័យប្រជុំលើកទី៤ និងទី៥ ហើយត្រូវបានរៀបចំប្រមូលមតិយោបល់ពីប្រជាជនគ្រប់ស្រទាប់វណ្ណៈ ព្រមទាំងត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងរដ្ឋាភិបាលបានបើកកិច្ចប្រជុំជាច្រើនលើក ដើម្បីសុក្រិត សេចក្តីព្រាងច្បាប់ ហើយត្រូវបានដាក់ជូនសន្និបាតសមាជិកសភាឯកទេស។ ជាមូលដ្ឋាន សេចក្ដីព្រាងច្បាប់ត្រូវបានកែសម្រួល បំពេញបន្ថែម និងត្រូវបានសុក្រិតពីមួយថ្ងៃទៅមួយថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នសេចក្ដីព្រាងច្បាប់នៅតែមានខ្លឹមសារ និងបញ្ហាសំខាន់ៗមួយចំនួនដែលមិនទាន់បានឯកភាពគ្នានៅឡើយ។ លោក Duong Khac Mai សមាជិកសភាខេត្ត Dak Nong បានឲ្យដឹងថា៖

“យោងតាមបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ភូមិបាល ការប្រើប្រាស់ដីធ្លីសម្រាប់សកម្មភាពរ៉ែរួមមានការសិក្សាដីធ្លី ធ្វើអាជីវកម្មរ៉ែ និងតំបន់ដែលមានគម្រោងឧបត្ថម្ភតែប៉ុណ្ណោះ។ ខ្ញុំស្នើថាគប្បីមានបទប្បញ្ញត្តិជាក់លាក់បន្ថែមទៀតចំពោះប្រភេទដីធ្លីធ្វើអាជីវកម្មរ៉ែ។ តាមនោះ ចាំបាច់ត្រូវបំពេញបន្ថែមក្នុងសេចក្តីព្រាងច្បាប់ភូមិបាលនូវប្រភេទដីធ្លីក្នុងតំបន់បម្រុងរ៉ែ”។

ដោយផ្អែកលើមូលដ្ឋាននៃការទទួលមតិយោបល់របស់សមាជិកសភាក្នុងសម័យប្រជុំលើកទី ៦ ស្ដីពី សេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម )គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងធ្វើរបាយការណ៍ និងសុំមតិយោបល់ពីរដ្ឋសភាស្ដីពីវិធានការពិនិត្យនិងអនុម័តលើសេចក្ដីព្រាងច្បាប់នេះ ក្នុងស្មារតីនៃការធានាគុណភាពនៃសេចក្ដីព្រាងច្បាប់ ឆ្លើយតបនឹងតម្រូវការ និងលទ្ធភាពជាក់ស្តែងផងដែរ៕

ប្រតិកម្មទៅវិញ