(VOVworld)-បង្កើនការចូលរួមរបស់ប្រជាជនក្នុងការគ្រប់គ្រងនិងការប្រើប្រាស់ដី
ធ្លី។ខ្លឹមសារនេះបានសមាជិកសមាជិការច្រើនរូបនិយាយដល់ ក្នុងការពិភាក្សាអំពី
ពង្រាងច្បាប់ដីធ្លីធ្វើវិសោធនកម្មក្នុងថ្ងៃទី២២វិច្ឆិកា មុននឹងបានសមាជិកសមាជិការ
អនុម័តនាថ្ងៃទី២៩វិច្ឆិកានាពេលខាងមុខ។
|
រូបថតៈ vov.vn |
លោក La Ngoc Thoang សមាជិកសភាមណ្ឌល Cao Bang ស្នើថា រួម
ជាមួយការគោរពសិទ្ធឃ្លាំមើលរបស់ប្រជាជន ពង្រាងច្បាប់នេះក៏ត្រូវបំពេញបន្ថែម
ការយកមតិប្រជាជនក្នុងការរៀបចំផែនការប្រើប្រាស់ដីធ្លី។ លោក Nguyen Ngoc
Phuong សមាជិកសភាមណ្ឌល Quang Binh ស្នើថា៖
“ខ្ញុំសូមស្នើបំពេញបន្ថែមការទទួលខុសត្រូវរបស់ថ្នាក់ស្រុក ឃុំ ក្នុងការយក មតិប្រជាជនចូលរួមរៀបចំផែនការប្រើប្រាស់ដីធ្លី។ ដោយមូលហេតុថា ពីការពិត
ជាក់ស្តែងនៃការពិគ្រោះយោបល់របស់សហគម យើងខ្ញុំឃើញថា ប្រជាជនមាន
តំរូវការរួមមតិចូលក្នុងការរៀបចំផែនការប្រើប្រាស់ដីធ្លី។ ម្យ៉ាងវិញទៀត ដីធ្លីជា
កម្មសិទ្ធិរបស់ប្រជាជនទាំងមូល ដូច្នេះប្រជាចូលគប្បីចូលរួមការរៀបចំផែនការ
នេះ”៕