រដ្ឋសភាពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីយន្តការ និងគោលនយោបាយជាក់លាក់មួយចំនួន ដើម្បីអនុវត្តន៍កម្មវិធីគោលដៅជាតិ

Chia sẻ
(VOVWORLD) - សមាជិករដ្ឋសភាជាច្រើនរូបបានឯកភាពជាមួយយន្តការសាកល្បងនៃវិមជ្ឈការសម្រាប់ស្រុកការគ្រប់គ្រង និងអនុវត្តន៍កម្មវិធីគោលដៅជាតិតាមផែនការអនុវត្តន៍យន្តការសាកល្បងវិមជ្ឈការក្នុងការគ្រប់គ្រង និងការរៀបចំការអនុវត្តកម្មវិធីគោលដៅជាតិ ដំណាកលកាល ២០២៤-២០២៥ ។
រដ្ឋសភាពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីយន្តការ និងគោលនយោបាយជាក់លាក់មួយចំនួន ដើម្បីអនុវត្តន៍កម្មវិធីគោលដៅជាតិ - ảnh 1រដ្ឋសភាពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីយន្តការ និងគោលនយោបាយជាក់លាក់មួយចំនួន ដើម្បីអនុវត្តន៍កម្មវិធីគោលដៅជាតិ (រូបថត៖ quochoi.vn)

បន្តកម្មវិធីការងារនៃសម័យប្រជុំវិសាមញ្ញលើកទី៥ រដ្ឋសភាវៀតណាមនីតិកាលទី១៥ នាថ្ងៃទី ១៦ មករា នៅទីក្រុងហាណូយ រដ្ឋសភាបានពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីយន្តការ និងគោលនយោបាយជាក់លាក់មួយចំនួន ដើម្បីអនុវត្តន៍កម្មវិធីគោលដៅជាតិ។

តាមរយៈការពិភាក្សា សមាជិករដ្ឋសភាបានឯកភាពជាមូលដ្ឋានចំពោះតម្រូវការក្នុងការផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត។ បញ្ហាជាច្រើនត្រូវបានពិចារណា វាយតម្លៃ និងវិភាគយ៉ាងយកចិត្តទុកដាក់ ព្រមទាំងបន្តបញ្ជាក់អំពីឈ្មោះ ខ្លឹមសារ យន្តការ និងគោលនយោបាយជាក់លាក់ក្នុងការអនុវត្តកម្មវិធី។ ជាពិសេស សមាជិករដ្ឋសភាជាច្រើនរូបបានឯកភាពជាមួយយន្តការសាកល្បងនៃវិមជ្ឈការសម្រាប់ស្រុកការគ្រប់គ្រង និងអនុវត្តន៍កម្មវិធីគោលដៅជាតិតាមផែនការអនុវត្តន៍យន្តការសាកល្បងវិមជ្ឈការក្នុងការគ្រប់គ្រង និងការរៀបចំការអនុវត្តកម្មវិធីគោលដៅជាតិ ដំណាកលកាល ២០២៤-២០២៥ ។

ក្នុងរបៀបវារៈនៃកិច្ចប្រជុំថ្ងៃនេះផងដែរ រដ្ឋសភាបានពិភាក្សានៅសាលប្រជុំអំពីការបំពេញបន្ថែមផែនការវិនិយោគសាធារណៈរយៈពេលមធ្យមជាមួយទុនថវិកាមជ្ឈឹមដំណាកកាល់ឆ្នាំ ២០២១-២០២៥ ពីប្រភពទុនបម្រុងទូទៅដែលសមស្របនឹងប្រភពចំណូលថវិកាមជ្ឈឹមឆ្នាំ ២០២២ សម្រាប់ភារកិច្ច និងគម្រោងវិនិយោគសាធារណៈ និងបំពេញបន្ថែមផែនការវិនិយោគសាធារណៈរយៈពេលមធ្យមសម្រាប់សម្ព័ន្ធក្រុមហ៊ុនអគ្គិសនីវៀតណាមពីប្រភពទុនបម្រុងនៃផែនការវិនិយោគសាធារណៈរយៈពេលមធ្យម៕

ប្រតិកម្មទៅវិញ