រដ្ឋសភាផ្ទៀងស្តាប់មតិយោបល់របស់និយោជិក

Chia sẻ

(VOVWORLD) - ក្នុងខែឧសភានេះ សហជីពគ្រប់ជាន់ថ្នាក់លើទូទាំងប្រទេសវៀតណាម នឹង រៀបចំកិច្ចសន្ទនាជាច្រើនរវាងកម្មាភិបាល កម្មករ និយោជិក ជាមួយសមាជិករដ្ឋសភា និងថ្នាក់ដឹកនាំមូលដ្ឋានអំពីកង្វល់នានារបស់និយោជិក។

រដ្ឋសភាផ្ទៀងស្តាប់មតិយោបល់របស់និយោជិក - ảnh 1អនុប្រធានសហព័ន្ធសហជីពវៀតណាម លោក Ngo Duy Hieu។ (រូបថត៖ congdoan.vn)
កម្មវិធីសន្ទនាផ្តោតលើខ្លឹមសារដូចជា៖ ការបង្កើតការងារ ការរក្សាការងារប្រកប ដោយចីរភាព ការលើកកម្ពស់ប្រាក់ចំណូល និងជីវភាពរស់នៅរបស់និយោជិក ដំណោះស្រាយអភិវឌ្ឍន៍លំនៅដ្ឋាន ការផ្តល់យោបល់លើគម្រោងច្បាប់ទាក់ទងផ្ទាល់ នឹងសិទ្ធិនិងផលប្រយោជន៍របស់និយោជិកដូចជាច្បាប់ធានារ៉ាប់រងសង្គម ច្បាប់លំនៅ ដ្ឋាន ច្បាប់ភូមិបាល ច្បាប់អាជីវកម្មអចលនទ្រព្យ ច្បាប់សហជីព ជាដើម។ អនុប្រធាន សហព័ន្ធសហជីពវៀតណាម លោក Ngo Duy Hieu បានឲ្យដឹងថា៖ “ក្នុងខែកម្មករឆ្នាំនេះ ដើម្បីឆ្លើយតបនឹងសំណើសុំពីនិយោជិកក្នុងការចូលរួម កសាងច្បាប់ជាច្រើនទាក់ទងនឹងកម្មាភិបាល កម្មករ និយោជិកនោះ យើងខ្ញុំមាន បំណងអញ្ជើញថ្នាក់ដឹកនាំរដ្ឋសភា សមាជិករដ្ឋសភាគ្រប់ជាន់ថ្នាក់នៅមជ្ឈិម ក៏ដូច ជាក្រុមសមាជិករដ្ឋសភានៅមូលដ្ឋាន មកជួបប្រាស្រ័យ ផ្ទៀងស្តាប់មតិយោបល់ និង សេចក្តីប្រាថ្នារបស់អ្នកបោះឆ្នោត ដែលជាកម្មករ និយោជិក”។ នៅក្នុងកិច្ចសន្ទនានេះ កម្មករនិយោជិកក៏នឹងស្នើគំនិត និងដំណោះស្រាយ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ៕

ប្រតិកម្មទៅវិញ