|
រដ្ឋសភាបានអនុម័តលើច្បាប់បញ្ជាក់វិសោធនកម្ម (VOV) |
Vovworld-បន្តសម័យប្រជុំលើកទី៧រដ្ឋសភាវៀតណាមនីតិកាលទី១៣ នា
ព្រឹកថ្ងៃទី២០មិថុនាបណ្ដាសមាជិកសមាជិការសភាបានធ្វើការនៅសាលប្រជុំ
និងបានអនុម័តលើគំរោងច្បាប់បញ្ជាក់វិសោធនកម្មនិងពិភាគ្សាអំពីគំរោងច្បាប់
វិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់នាយទាហានកងទ័ពប្រជាជន
វៀតណាម។
រាយការណ៍ប្រមូលមតិសុក្រិដ្ឋគំរោងច្បាប់បញ្ជាក់វិសោធនកម្មដាក់ជូនរដ្ឋសភា
អនុម័តបានលើកច្បាស់ថា បណ្ដាមតិសុទ្ធតែគាំទ្រការកំណត់អំពីក្របខ័ណ្ឌទទួល
ខុសត្រូវរបស់បុគ្គលិកធ្វើវិញ្ញបនកម្មចំពោះឯកសារបក់ប្រែលិខិតឯកសារ។ គណៈ
កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានសូមអនុញ្ញាតរដ្ឋសភាឲ្យរក្សាការកំណត់ស្ដីពីការ
ទទួលខុសត្រូវរបស់បុគ្គលិកធ្វើបញ្ជាក់និងបែបបទធ្វើបញ្ជាក់ឯកសារបក់ប្រែដូចជា
ក្នុងគំរោងច្បាប់។
បន្ទាប់នោះជាមួយសំលេងគាំទ្រភាគច្រើន រដ្ឋសភាបានអនុម័តលើច្បាប់
បញ្ជាក់វិសោធនកម្ម។ ក៏ក្នុងពេលព្រឹកថ្ងៃដ៏ដែល រដ្ឋសភាបានពិភាគ្សាអំពីគំរោងច្បាប់វិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់នាយទាហានកងទ័ពប្រជាជនវៀតណាម៕