រដ្ឋសភាបន្តពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមនិងថវិការដ្ឋ

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ ខែមិថុនា រដ្ឋសភាបានបន្តការពិភាក្សានៅ សាលប្រជុំ អំពីស្ថានភាពសេដ្ឋកិច្ច-សង្គមនិងថវិការដ្ឋ។ 
រដ្ឋសភាបន្តពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមនិងថវិការដ្ឋ - ảnh 1 ទិដ្ឋភាពនៃសាលប្រជុំពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមនៅព្រឹកថ្ងៃទី ១៥ ខែមិថុនា

ដោយវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 របស់បក្សនិងរដ្ឋ សមាជិក សមាជិកាសភាបានស្នើឲ្យលើកកម្ពស់ស្មារតីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។ តាមសំណើររបស់សមាជិកសមាជិកា អំពីការប្រកាសបញ្ចប់ជំងឺរាតត្បាត មាន មតិជាច្រើនផ្សេងទៀត បានលើកឡើងថា ការប្រកាសអំពីការបញ្ចប់ជំងឺរាតត្បាតត្រូវតែផ្អែកលើការវិភាគវិទ្យាសាស្ត្រនិងជាក់ស្តែង។ លោក To Van Tam សមាជិកសភាខេត្ត Kon Tum បានស្នើថា៖ “យើងបង្កើតភាពធម្មតាថ្មីផង និងជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលប្រកបដោយប្រសិទ្ធភាពផង។ ខ្ញុំគិតថា ចំណុចសំខាន់នៅតែជាការជំរុញការកែទម្រង់បែបបទរដ្ឋបាល ការកែទម្រង់ស្ថាប័នរបស់វៀតណាម ដែលមានប្រៀបខ្លាំង បរិយាកាសអាជីវកម្មមានស្ថេរភាព អភិបាលកិច្ចល្អនិងសមាហរណកម្មស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចពិភពលោក។ ដូច្នេះតម្រូវឲ្យមានការបន្តធ្វើកំណែទម្រង់បែបបទរដ្ឋបាលឲ្យកាន់តែរឹងមាំនិងកាន់តែជាក់ស្តែងថែមទៀត"។

អញ្ជើញបកស្រាយលើមតិយោបល់ដែលប្រតិភូចាប់អារម្មណ៍បំផុត រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជ កម្ម លោក Tran Tuan Anh បានលើកឡើងថា៖ “ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានបង្កើតផែនការសកម្មភាពមួយយ៉ាងសកម្ម ហើយបានផ្សាយចេញនៅថ្ងៃទី ៣ ខែមិថុនា។ ក្នុងនោះផ្តោតលើបញ្ហាធំៗ ចំនួន ៣ ពោលគឺត្រូវពង្រឹងនិងរៀបចំឡើងវិញខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ផលិតកម្មឧស្សាហកម្ម ដើម្បីបង្កើតឱ្យមាននិរន្តរភាព ប៉ុន្តែអាចបត់បែនបានជាងមុន។ ទីពីរគឺផ្តោតលើការជំរុញការអភិវឌ្ឍន៍ការនាំចេញនិងទាញយករាល់ឧិកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានចុះហត្ថលេខា ក៏ដូចជាជ្រៀតចូលទីផ្សា ពោរពេញទៅដោយសក្តានុពលផងដែរ”។

ចូលរួមការបកស្រាយអំពីបញ្ហាសេដ្ឋកិច្ច - សង្គមក៏មានរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនលោក Nguyen Van The និងប្រធានចៅក្រមនៃតុលាការកំពូលប្រជាជនលោកNguyen Hoa Binh ផងដែរ៕

ប្រតិកម្មទៅវិញ