រដ្ឋសភាបន្តពិភាក្សាអំពីបណ្ដាគម្រោងច្បាប់

Chia sẻ

(VOVworld) - នាថ្ងៃទី៣ មិថុនា បណ្ដាសមាជិកសមាជិការ
សភាវៀតណាម បានពិភាក្សាអំពីគម្រោងច្បាប់ចាត់តាំង
រដ្ឋសភា (វិសោធនកម្ម) និងគម្រោងច្បាប់ចាត់តាំង
តុលាការប្រជាជន​ (វិសោធនកម្ម)។

រដ្ឋសភាបន្តពិភាក្សាអំពីបណ្ដាគម្រោងច្បាប់ - ảnh 1


(VOVworld) - នាថ្ងៃទី៣ មិថុនា បណ្ដាសមាជិកសមាជិការសភាវៀតណាម
បានពិភាក្សាអំពីគម្រោងច្បាប់ចាតយ់តាំងរដ្ឋសភា (វិសោធនកម្ម) និងគម្រោង
ច្បាប់ចាត់តាំងតុលាការប្រជាជន​ (វិសោធនកម្ម)។​អំពីគម្រោងច្បាប់ចាត់តាំង
រដ្ឋសភា (វិសោធនកម្ម)បណ្ដាតំណាងប្រមូលពិភាក្សាអំពីខ្លឹមសារមួយចំនួន​
 ដែលនៅមានយោបល់ខុសពីគ្នាដូចជា មុខតំណែងអគ្គលេខាធិការរដ្ឋសភា
សកម្មភាពជំនាញរបស់សមាជិកសមាជិការសភា យន្តការធ្វើការលក្ខណៈ
ធានាឲ្យសកម្មភាពរបស់សមាជិកសមាជិការសភា​និងការទទួលខុសត្រូវរបស់
សមាជិកសមាជិការជាមួយនឹងអ្នកបោះឆ្នោត។ចំណែកអំពីគម្រោងច្បាប់
ចាត់តាំងតុលាការប្រជាជន (វិសោធនកម្ម)រាល់យោបល់ផ្ដោតលើក្របខ័ណ្ឌ
សិទ្ធអំណាចកាត់ទោសបណ្ដាសំណុំរឿងរដ្ឋប្បវេណីរបស់តុលាការប្រជាជន​
ក៏ដូចជាការចូលរួមរបស់អយ្យការប្រជាជនក្នុងនីតិវិធី៕

នៅក្នុងសម័យប្រជុំពិភាក្សាស្តីអំពីច្បាប់ចាត់តាំងរដ្ឋសភា(វិសោធនកម្ម)នាព្រឹក
ថ្ងៃទី៣មិថុនា មានសមាជិកសមាជិការសភាមួយចំនួនចាត់ទុកថា គម្រោងច្បាប់
ត្រូវបានកែសម្រួលយ៉ាងខ្លាំងបើប្រៀបទៅនឹងច្បាប់នាបច្ចុប្បន្នសំដៅបន្តផ្លាស់
ប្ដូរថ្មីការចាត់តាំងនិងសកម្មភាពរបស់រដ្ឋសភា ជាពិសេសគឺដើម្បីធ្វើជាក់ស្ដែង
ភាវូបនីយកម្មបណ្ដាសេចក្ដីកំណត់នៃរដ្ឋធម្មនុញ្ញឆ្នាំ២០១៣។មានយោបល់ជា
ច្រើនបានយល់ព្រមនឹងការកំណត់អត្រាសមាជិកសមាជិការសភាធ្វើសកម្ម ភាពឯកទេសជាឧប្បរិមាគឺ ៣៥% ក្នុងចំណោមសមាជិកសភា ។លោកស្រី 
Bui Thi An សមាជិកសភានៃទីក្រុងហាណូយបានឲ្យដឹងថា៖

“ច្បាប់ត្រូវទុកសមាជិកសភាជាស្នូល ហើយត្រូវធ្វើយ៉ាងមេចដើម្បីពិតជាស្នូល
និងជាតំណាងរបស់ប្រជាជន។អំពីសមាមាត្រសមាជិកសភាធ្វើសកម្មភាព
ឯកទេស ៣៥%ជាសមស្រប ដោយសារតែនៅត្រូវការសមាជិកសមាជិកា
រនៃផ្នែកផ្សេងៗតៀត។”

ប៉ុន្តែ​ មានយោបល់មួយចំនួនចាត់ទុកថា នៅក្នុងគម្រោងច្បាប់មិនទាន់មាន
ការកែលំអធំអំពីយន្តការធ្វើការងារ និងលក្ខណៈធានាឲ្យសកម្មភាពរបស់
សមាជិកសភាក្នុងការអនុវត្តភារៈកិច្ច៕

ប្រតិកម្មទៅវិញ