រដ្ឋសភាបន្តថ្ងៃទី២នៃសម័យសួរនិងឆ្លើយសំណួរដេញដោល។

Theo VOV WORLD -
Chia sẻ
VOV-បន្តថ្ងៃធ្វើការទី២របស់សម័យសួរនិងឆ្លើយសំ
ណួរដេញដោលនៅ​សម័យប្រជុំលើកទី៤រដ្ឋសភា 
វៀតណាមនីតិកាលទី១៣ នាព្រឹកថ្ងៃទី១៣វិច្ឆិកា ​
ទេសាភិបាលធនាគារជាតិវៀតណាម Nguyen Van
Binh បានឆ្លើយសំណួរ​ដេញ​ដោល។

      (VOV World)_បន្តថ្ងៃធ្វើការទីពិរ នៃសម័យសួរដេញដោល និងឆ្លើយ​ការសួរដេញ ដោល របសសមាជិកសភា ​នៅសម័យប្រជុំ លើកទី ៤ ​រដ្ឋសភា​វៀតណាម នីតិកាល ទី១៣ នាថ្ងៃទី ១៣ វិច្ឆិកា រដ្ឋមន្ត្រីក្រសួង​សុខាភិបាលវៀតណាម លោកស្រី Nguyen Thi
 Kim Tien បាន​ឆ្លើយ​សំនួរ​ដេញដោល អំពីបណ្ដាបញ្ហា៖ តំលៃថ្នាំ ស្ថានភាពបាត់តុល្យ
ភាព សមភាពភេទនៅកំរិតខ្ពស់ …។ល។ ថ្លែងមតិនៅទីនេះ លោកស្រី Nguyen Thi Kim
Tien បានអោយដឹងថា៖

“យើងខ្ញុំចេញផ្សាយសារាចរគ្រប់គ្រងថ្លៃថ្នាំពេទ្យនិងដេញថ្លៃ កំណត់ តម្លៃដែល
ដេញ ថ្លៃបាន គឺទាបជាងតម្លៃប្រកាស យើងខ្ញុំក៏ចង់ធ្វើពិសោធន៌ បង្កើតឡើង គណៈ កម្មាធិការដេញថ្លៃជាតិមួយ រួមមានក្រសួងហិរញ្ញវត្ថុ ក្រសួងឧស្សាហពាណិជ្ជកម្ម ក្រុមហ៊ុនធានារ៉ាប់រ៉ងរបស់វៀតណាម និងក្រសួងសុខាភិបាល ដើម្បីជ្រើសរើសតម្លៃ ឯកភាពនិងទាបបំផុតលើ​ទូទាំងប្រទេស”

        សំដៅលើកកំពស់គុណភាពផ្នែកសុខាភិបាល រដ្ឋមន្រ្តី Nguyen Thi Kim Tien ឲ្យ
ដឹងថា នឹងយកចិត្តទុកដាក់ លើកកំពស់គុណភាពបណ្តុះ​បណ្តាល និងជំនាញរបស់ គ្រូវពេទ្យផងដែរ។

  មុននោះទេសាភិបាលធនាគារជាតិវៀតណាម Nguyen Van Binh បានឆ្លើយសំណួរ​
ដេញ​ដោល។

រដ្ឋសភាបន្តថ្ងៃទី២នៃសម័យសួរនិងឆ្លើយសំណួរដេញដោល។ - ảnh 1
ទេសាភិបាលធនាគារជាតិវៀតណាម Nguyen Van Binh បានឆ្លើយសំណួរដេញដោល

        អំពីការគ្រប់គ្រងតំលៃមាសក្នុងប្រទេសទេសាភិបាល Nguyen Van Binh បាន
​ឲ្យដឹងថា ធនាគារជាតិបានផ្សព្វផ្សាយសេចក្តីសំរេចចិត្តអំពីការអាជីវកម្ម​មាស។ រដ្ឋាភិបាលក៏ផ្សព្វផ្សាយសេចក្តីសំរេចចិត្តអំពីការពិន័យការរំលោភរដ្ឋបាលក្នុង​វិស័យរូបីយប័នរូបីយវត្ថុនិងសកម្មភាពអាជីវកម្មមាស ក្នុងនោះមានខ្លឹមក្រៅពី​ការ​ពិន័យរដ្ឋបាលកំរិតខ្ពស់ថែមទាំងអនុញាត្តអនុវត្តពិន័យបន្ថែមរឹបអូសបណ្ដា
វត្ថុតាងទៀតផង។

        ស្ដីពីវិធានការដោះស្រាយបំណូលអាក្រក់ ទេសាភិបាលធនាគារជាតិវៀត​
ណាម Nguyen Van Binh បានឲ្យដឹងថា៖

       “ប្រព័ន្ធធនាគារបានអនុវត្តវិធានការជាច្រើន។ ទីមួយ បណ្ដាអង្គការ​ឥណទាន ត្រូវអនុវត្តរៀបចំឡើងវិញរចនាសម្ព័ន្ធបំណូល វាយតំលៃឡើងវិញនូវ​
ស្ថានភាព​ជាក់ស្ដែង ធ្វើសកម្មភាពរបស់បណ្ដាអង្គភាពអាជីវកម្មដើម្បីរៀបចំឡើង
វិញរចនាសម្ព័ន្ធប្រព័ន្ធបំណូលជាមួយកាលកំណត់ កំរិតការប្រាក់សមស្របជាង 
ជាមួយ​សមត្ថភាពរបស់អង្គភាព​អាជីវកម្ម។ ទីពីរគឺ បណ្ដាអង្គការឥណទាន
ក្រោមការដឹកនាំ និងត្រួតពិនិត្យយ់ាង​ម៉ត់ចត់របស់ប្រព័ន្ធធនាគារ របស់ធនាការ​ជាតិគឺការបង្កើតមូលនិធិបង្កាប្រឆាំងនឹងហានិភ័យ​របស់អង្គការឥណទានត្រូវ
បានត្រួត​ពិនិត្យ គ្រប់គ្រងយ៉ាងល្អ ក្នុងរយះពេលកន្លង​ទៅ៕”

ប្រតិកម្មទៅវិញ