|
សម័យប្រជុំលើកទី៤រដ្ឋសភាវៀតណាមនីតិកាលទី១៣ |
VOV-បន្តកម្មវិធីរបស់សម័យប្រជុំលើកទី៤រដ្ឋសភាវៀតណាមនីតិកាលទី១៣ នាព្រឹកថ្ងៃទី១០វិច្ឆិកាបណ្ដាសមាជិកសភាបានពិភាគ្សានៅសាលប្រជុំអំពីពង្រាង
សេចក្តីសំរេចចិត្តអំពីការយកសន្លឹកឆ្នោតទំនុកទុកចិត្តបោះឆ្នោតទំនុកទុកចិត្ត
ចំពោះអ្នកកាន់ដំណែងដោយរដ្ឋសភាក្រុមប្រឹក្សាប្រជាជនជ្រើសរើសរឺអនុម័ត។ សម័យប្រជុំនឹងបានផ្សាយផ្ទាល់លើវិទ្យុទូរទស្សន៍ដើម្បីអ្នកបោះឆ្នោតទូទាំង
ប្រទេសតាមដាន។
|
លោកស្រី Nguyen Thi Kha សមាជិការសភាមណ្ឌល Tra Vinh |
អំពីសម័ត្ថកិច្ចនិងក្របខ័ណ្ឌបណ្ដាអ្នកត្រូវបានយកសន្លឹកឆ្នោតទំនុកទុកចិត្តគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានស្នើររដ្ឋសភាយកសន្លឹកឆ្នោតទំនុកទុកចិត្ត
ចំពោះប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិ ប្រធាន
បណ្ដាគណៈកម្មាធិការរបស់រដ្ឋសភា ប្រធានរដ្ឋ អនុប្រធានរដ្ឋ នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រីនិងសមាជិកផ្សេងៗនៃរដ្ឋាភិបាល (ចំនួនសរុបគឺ៤៩រូប)។
ក្រុមប្រឹក្សាជនជាតិ បណ្ដាគណៈកម្មាធិការរបស់រដ្ឋសភាយកសន្លឹកឆ្នោតទំនុក
ទុកចិត្តចំពោះបណ្ដាអនុប្រធាននិងសមាជិកក្រុមប្រឹក្សា គណៈកម្មាធិការ (ចំនួន
សរុប៣៨០រូប)។ បណ្ដាមតិបានចាត់ទុកថានោះគឺទូលាយពេក នៅចំពោះមុខ
គួរតែយកសន្លឹកឆ្នោតទំនុកទុកចិត្តចំពោះអ្នកកាន់ដំណែងស្នូលក្នុងក្បាល
ម៉ាស៊ីនរដ្ឋ។ លោកស្រី Nguyen Thi Kha សមាជិការសភាមណ្ឌល Tra Vinh បាន
រួមមតិថា៖
“ការយកសន្លឹកឆ្នោតទំនុកទុកចិត្តនិងបោះឆ្នោតទំនុកទុកចិត្តជាមូលដ្ឋាន
សំរាប់ការវាយតំលៃមន្ត្រី ចាត់តាំងកម្មាភិបាល។ លទ្ធផលនៃការយកសន្លឹកឆ្នោត
ទំនុកទុកចិត្តនិងបោះឆ្នោតទំនុកទុកចិត្តត្រូវបានបើកចំហរតម្លាភាព។ ការយក
សន្លឹកឆ្នោតទំនុកទុកចិត្តនិងបោះឆ្នោតទំនុកទុកចិត្តត្រូវធ្វើត្រូវនឹងមុខសញ្ញា
ដំណើរការនិងគុណភាព។ ធ្វើបានដូច្នេះអ្នកដំណាងប្រជាជនទើបនឹងបំពេញ
ការងារទទួលខុសត្រូវរបស់ខ្លួន ជាអ្នកដំណាងឲ្យសុឆ័ន្ទះបំណងប្រាថ្នារបស់
ប្រជាជនដែលត្រូវបានប្រជាជនផ្ញើជូន៕”