រដ្ឋសភាបញ្ចប់សម័យសួរដេញដោលបណ្តាសមាជិករដ្ឋាភិបាល

Chia sẻ
(VOVworld)-ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភា
វៀតណាម Nguyen Sinh Hung រដ្ឋសភានាថ្ងៃទី ១៥
មិថុនា បានបញ្ចប់សម័យសួរដេញដោលបណ្តាសមា
ជិករដ្ឋាភិបាល។ ក្នុងរយៈពេល ជាង២ថ្ងៃសួរដេញដោលមានសំនួរជាង ១៦០និងរដ្ឋមន្តី្រ

(VOVworld)-ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh
Hung រដ្ឋសភានាថ្ងៃទី ១៥មិថុនា បានបញ្ចប់សម័យសួរដេញដោលបណ្តាសមា
ជិករដ្ឋាភិបាល។ ក្នុងរយៈពេល ជាង២ថ្ងៃសួរដេញដោល មានសំនួរជាង ១៦០ 
និង រដ្ឋមន្តី្រ និងប្រធានផ្នែកនានាចំនួន ១៩រូប បានឆ្លើយរាល់សំនួរដែលអ្នកបោះ
ឆ្នោតសួរ។  ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាល Nguyen Xuan Phuc បានឆ្លើយអំពី បណ្តាបញ្ហាសេដ្ឋកិច្ចសង្គមដែលអ្នកបោះឆ្នោតយកចិត្តទុកដាក់នាព្រឹកថ្ងៃទី ១៥
មិថុនា។

រដ្ឋសភាបញ្ចប់សម័យសួរដេញដោលបណ្តាសមាជិករដ្ឋាភិបាល - ảnh 1
ឧបនាយករដ្ឋមន្រ្តី Nguyen Xuan Phuc
(រូបថតៈ Internet)

        ចំពោះបញ្ហាអភិវឌ្ឍន៌សេដ្ឋកិច្ចសង្គម ឧបនាយករដ្ឋមន្រ្តី Nguyen Xuan Phuc
ឲ្យដឹងថា៖

        “រាំងស្តាត់អតិផលរណ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាគោលដៅសំខាន់ ដើម្បី  ប្រទេសជាតិមានការអភិវឌ្ឍន៌យ៉ាងល្អប្រសើក្នុងរយៈពេលកន្លងទៅ។នោះគឺ 

ជាគោលគំនិត្យមុនក៏ដូចជាក្រោយរបស់រដ្ឋាភិបាល។ ដូច្នេះ យើងខ្ញុំនាំចេញ

បញ្ហា អតិផលរណាគឺ 7% និង 8% កំណើនក្រោម 6%”។

         ឧបនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថាគំរោងការណ៍

រៀបចំរចណាសម្ព័ន្ឋនៃខឿនសេដ្ឋកិច្ចឡើងវិញរបស់រដ្ឋាភិបាលបានគិតដល់ តុល្យភាពជាមួយបណ្តាបញ្ហាសង្គម។

               “ ខ្ញុំអះអាងថាការ រៀបចំរចណាសម្ព័ន្ឋនៃខឿនសេដ្ឋកិច្ចឡើងវិញ នឹងបានអនុវត្តយ៉ាងខ្លាំងក្លាព្រមៗគ្នានិងទប់ស្កាត់មិនទុកឲ្យបញ្ហាសង្គមកើត មានឡើង។គោលមាគា៏របស់បក្សគឺការអភិវឌ្ឍន៍សេដ្ឋកិច្ចត្រូវផ្សារភ្ចាប់

ជាមួយការអភិវឌ្ឍន៍សង្គម “។

         តាងនាមរដ្ឋភិបាល​ឧបនាយករដ្ឋមន្រ្តី NguyenXuanPhucបានទទួលការ
រួមមតិរបស់អ្នកបោះឆ្នោតពេលដែលស្ថានភាពខ្ជះខ្ជាយទុនទ្រពសម្បិតបានកើត មានឡើងចំពោះអគ្គក្រុមហ៊ុនរដ្ឋនិម្ព័ន្ឋក្រុមហ៊ុនមួយចំនួន។ដើម្បីជំនះពុះពារស្ថាន
ភាពនេះលោកបានអោយដឹងថារដ្ឋភិបាលនឹងមានកម្មវិធីគ្រប់គ្រងដ៏ល្អជាង។

       ថ្លែងមតិបិទសម័យប្រជុំសួរដេញដោល​សមាជិករដ្ឋាភិបាល​ប្រធានរដ្ឋសភា​
Nguyen Sinh Hung  សង្កត់ថ្ងន់ថា៖

រដ្ឋសភាបញ្ចប់សម័យសួរដេញដោលបណ្តាសមាជិករដ្ឋាភិបាល - ảnh 2
ប្រធានរដ្ឋសភា Nguyen Sinh Hung
(រូបថតៈ Internet)

        “ក្រោយពីសម័យប្រជុំនេះ​សកម្មភាពសួរដេញដោលនឹងបានអនុវត្តត

ទៅទៀត។​ក្រុមប្រឹក្សារជនជាតិ​បណ្តាគណះកម្មាធិការរបស់រដ្ឋសភានឹងបន្ត

សកម្មភាពស្តាប់របាយការណ៏​​របស់បណ្តារដ្ឋមន្រ្តី​​ ប្រធានផ្នែកនានាអំពីបញ្ហា

ដែលអ្នកបោះឆ្នោតយកចិត្តទុកដាក់ ​ ធ្វើឲ្យសកម្មភាពរបស់រដ្ឋ​រដ្ឋសភា​ជិត

ស្និទ​នឹងប្រជាជនជាង ​បើកចំហរជាង​ តម្លាភាពជាង​ នឹងដើម្បីប្រជាជនក្នុង

ទូទាំងប្រទេសតាមដ្ឋាន​នឹងឃ្លាំមើលសកម្មភាពរបស់រដ្ឋ​ត្រឹមត្រូវតាម

ស្មារតី នៃសេចក្តីសំរេចចិត្តរបស់មហាសន្និបាតបក្សលើកទី​១១”៕

 

ប្រតិកម្មទៅវិញ