រដ្ឋសភា​​វៀតណាមបានបន្តថ្ងៃធ្វើការ​ទី​ពីរនៃការសួដេញដោលសមាជិករដ្ឋាភិបាល

Chia sẻ
(VOV WORLD)_ នាព្រឹកថ្ងៃទី 14 មិថុនា  ក្រោមអធិបតី​ 
ភាពរបស់ ប្រធានរដ្ឋសភា​​​ Nguyen Sinh Hung រដ្ឋសភា​​ 
វៀតណាមបានបន្តថ្ងៃធ្វើការ​ទី​ពីរ នៃការសួដេញដោល សមាជិករដ្ឋាភិបាលចំនួន ពីររូបគឺ រដ្ឋមន្ត្រីក្រសួង​ ន​គរបាល Tran Dai Quang និង​រដ្ឋមន្ត្រី ​ក្រសួង​ឧស្សហ ពាណិជ្ជកម្ម Vu Huy Hoang។ ​អំពីស្ថានភាពសណ្ដាប់ធ្នាប់  សុវត្ថិភាពសង្គម  រដ្ឋ មន្ត្រី ក្រសួងនគរបាល Tran Dai Quang ​​បានសង្កត់ធ្ងន់ថា៖  សភាព
 ការណ៍  រំលោភច្បាប់ នាបច្ចុប្បន្ន ប្រព្រឹត្តិទៅដ៏ស្មគ្គស្មាញ់។ 
រដ្ឋសភា​​វៀតណាមបានបន្តថ្ងៃធ្វើការ​ទី​ពីរនៃការសួដេញដោលសមាជិករដ្ឋាភិបាល - ảnh 1
រដ្ឋមន្ត្រីក្រសួង នគរបាល Tran Dai Quang (http://vov.vn)

(VOV WORLD)_ នាព្រឹកថ្ងៃទី 14 មិថុនា  ក្រោមអធិបតីភាពរបស់ ប្រធានរដ្ឋសភា​​
 Nguyen Sinh Hung រដ្ឋសភាវៀតណាមបានបន្តថ្ងៃធ្វើការ​ទី​ពីរ នៃការសួដេញដោល សមាជិករដ្ឋាភិបាលចំនួន ពីររូបគឺ រដ្ឋមន្ត្រីក្រសួង​ ន​គរបាល Tran Dai Quang និងរដ្ឋមន្ត្រី ក្រសួងឧស្សហ ពាណិជ្ជកម្ម Vu Huy Hoang។ ​អំពីស្ថានភាពសណ្ដាប់ធ្នាប់  សុវត្ថិភាពសង្គម  រដ្ឋ មន្ត្រី ក្រសួងនគរបាល Tran Dai Quang ​​បានសង្កត់ធ្ងន់ថា៖  សភាព
 ការណ៍  រំលោភច្បាប់ នាបច្ចុប្បន្ន ប្រព្រឹត្តិទៅដ៏ស្មគ្គស្មាញ់។ ស្ដីអំពីបណ្ដា វិធាន ការតស៊ូ  បង្ការ ប្រឆាំងនឹងបទល្មើស រដ្ឋមន្ត្រីក្រសួងនគរបាល Tran Dai Quangសង្កត់ធ្ងន់ថា៖​

          “ដើមដំបូង យើងខ្ញុំឆ្ពោះទៅ បណ្ដាប្រភេទបទល្មើសគ្រោះថ្នាក់ ដូចជា៖បទល្មើស
បានមានការ​រៀបចំ បទល្មើសធ្វើសកម្មភាពតាមរបៀបសង្គមងងិត បទ​ល្មើសបច្ចេក
វិទ្យាខ្ពស់ …លៗ ដើម្បីធ្វើយ៉ាងម៉េច ធានាជីវភាពរស់នៅសុខសាន្តត្រាណរបស់ប្រជាជន​ ។ ”

          នាពេលនោះ ឆ្លើយការសួដេញដោល អំពីការ ត្រួតពិនិត្យ​ទីផ្សារ ​ស្ថាន ភាព​ គៃ
បន្លំ ពាណិជ្ជកម្ម គេចពន្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្ម​ Vu Huy​ Hoang  បាន ទទួលខុសត្រូវដោយស្មោះត្រង់ថា ​នៅខ្វះខាតក្នុងការគ្រប់គ្រង់ ​ទន្ទឹម នឹង នោះ ក៏បាន អោយដឹងថា៖ នេះគឺជាបញ្ហាស្លាប់រស់ ចំពោះផ្នែកពាណិជ្ជកម្ម ការ ពារអ្នក ប្រើប្រាស់  ការពារពាណិជ្ជសញ្ញារបស់វៀតណាម។ រដ្ឋមន្ត្រី​​ Vu Huy​ Hoang ក៏ទទួលមតិ របស់ បណ្ដាអ្នកបោះឆ្នោត អំពីការអូសបន្លាយរយះពេលយូរអង្វែង ស្ថានភាព​កម្មសិទ្ធិ​ផ្តាច់​មុខរបស់ផ្នែកអគ្គិសនី ប្រេងស៊ាំង ទន្ទឹមនឹងនោះ ក៏ សន្យា ថានឹងមានដំណើ​ដើម្បី​លុប​បំបាត់ចោលស្ថានភាពដូច្នេះ៖​​

          “ពីថ្ងៃទីមួយ កក្កតា ឆ្នាំ ២០១២នេះតទៅ នឹងអនុវត្តទីផ្សារ ផ្សាយអគ្គិសនី​ប្រកួត
ប្រជែង។ ដល់ឆ្នាំ ២០១៤ នឹងអនុវត្តទីផ្សារលក់ដុំអគ្គិសនី ប្រកួតប្រជែង និងដល់ឆ្នាំ 
២០២២​ នឹងអនុវត្តការលក់រាយអគ្គិសនី ប្រកួតប្រជែង។ ចំពោះប្រេងស៊ាំង យើងក៏
អនុវត្តដូច្នេះដែរ។”

បញ្ហារំដោះទំនិញផ្ទុកក្នុងឃ្លាំង​រដ្ឋមន្ត្រី Vu Huy Hoang បានចាត់តុកថា ការ​ទទួលខុស​ត្រូវដោះស្រាយទំនិញផ្ទុកក្នុងឃ្លាំងមិន ត្រឹមតែជា ភារកិច្ច​ដោយ​ឡែក​របស់រដ្ឋាភិបាល
ទេ ថែមទាំងមុនបង្អស់គឺ ​អង្គភាពអាជីវកម្ម​ក៏​ត្រូវ​ម្ចាស់ការស្វែងរក​វិធានការលក់ទំនិញ​។
 រដ្ឋមន្ត្រី Vu Huy Hoang បាន​ឲ្យដឹងថា៖

          “ទីមួយយើងខ្ញុំជំរុញសកម្មភាពពន្លឿនពាណិជ្ជកម្ម។ យើងខ្ញុំ​កំពុង​សកម្ម​អនុវត្ត​កម្មវិធីនេះដើម្បីអង្គភាពអាជិវកម្មចែកចាយទំនិញ។ ទី២​គឺ​បង្កើនថែម​ទៀតប្រសិទ្ធភាព
នៃកម្មវិធី ជនវៀតណាម​អាទិភាពប្រើប្រាស់​ទំនិញវៀតណាម​និងរារាំងការនាំចូលទំនិញ​ដែលមិនចាំបាច​ដើម្បីអង្គភាព​អាជីវកម្មចែកចាយទំនិញ។ ប្រសិនបើបានសហការ
ព្រមៗ​គ្នា​បណ្ដា​វិធានការ​អំពីហិរញ្ញវត្ថុទំនិញ​​វិនិយោគ​​នោះ ទំនិញផ្ទុកក្នុង​ឃ្លាំងនឹង​បាន​
ថយចុះ​៕”

ប្រតិកម្មទៅវិញ