(VOV)-នាព្រឹកថ្ងៃទី១៩វិច្ឆិកា ក្នុងក្របខ័ណ្ឌសម័យប្រជុំ លើកទី៨ រដ្ឋសភាវៀត
ណាម នីតិកាលទី១៣ បណ្ដាសមាជិក សមាជិកាសភាវៀតណាម បានដំណើការសួរ
ដេញដោល រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោកស្រី
Pham Thi Hai Chuyen ស្ដីពីប្រាក់ខែក្នុងអង្គភាពអាជីវកម្មរដ្ឋ បំណុលនៃការធានារ៉ាប់
រង់សង្គម ស្ថានភាពបាត់អាជីព…លៗ
|
រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោកស្រី Pham Thi Hai Chuyen |
ស្ដីពីបញ្ហាប្រាក់ខែ រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម
បានអោយដឹងថា៖ នាបច្ចុប្បន្ន ប្រាក់ខែទើបនឹងបំពេញតម្រូវការ60-70%នៃជីវភាព
រស់នៅ។ មូលហេតុគឺដោយសារលក្ខណះខឿនសេដ្ឋកិច្ចលំបាកនិង លទ្ធភាពរបស់
ថវិកាមិនអាចដោះស្រាយបាន។ នាពេលកន្លងទៅ រដ្ឋសភាទើបនឹងបានសម្រេចចិត្ត
លៃទុកប្រាក់ចំនួន១១លានលានដុង ដើម្បីលើកកំពស់ចំនួនប្រាក់ខែសំរាប់កម្មាភិ
បាល និយោជិក អ្នកមានគុណូបការះ អ្នកចូលនិវត្ត។ នេះគឺជាសេចក្តីសំរេចចិត្ត
មានចរិតលក្ខណះមនុស្សសាស្ត្រ ប៉ុន្តែវាទើបជាដំណោះស្រាយតែ១គត់ ហើយមិន
អាចដោះស្រាយបានបញ្ហាប្រាក់ខែជាសារវ័ន្ត។
ស្ដីពីការលាតត្រដាងអនុវត្តយុទ្ធសាស្ត្របណ្ដុះបណ្ដាប្រភពធនធានមនុស្ស
លោកស្រី Pham Thi Hai Chuyen បានសង្កត់ធ្ងន់ថា៖
“ ក្នុងគំរោងផែនការរបស់នាយករដ្ឋមន្ត្រីបានលើកច្បាស់ថា៖ ដល់ឆ្នាំ២០១៥ ពលករ៥៥%ត្រូវបានបណ្ដុះបណ្ដាល និងដល់ឆ្នាំ២០២០ ពលករចំនួន៧០%បាន
បណ្ដុះបណ្ដាល។ ក្នុងយុទ្ធសាស្ត្រនេះក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច
បានពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលចេញផ្សាយយុទ្ធសាស្ត្រស្ដីពីការបណ្ដុះ
បណ្ដាលវិជ្ជាជីវះ កសាងរបប គោលនយោបាយ ដើម្បីលើកទឹកចិត្តអង្គភាពអាជីវ
កម្មចូលរួម …លៗ។”
ក្នុងសម័យសួរដេញដោលពេលព្រឹកថ្ងៃនេះដែរ រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិ
ការនិងសង្គមកិច្ច Pham Thi Hai Chuyen ក៏បានឆ្លើយសំនួរជាច្រើន ស្ដីពីស្ថានភាព
អង្គភាពអាជីវកម្មជំពាក់ប្រាក់ធានារ៉ាប់រងសង្គម ដំណោះស្រាយគោលនយោបាយ
ចំពោះអ្នកមានគុណូបការះ…លៗ៕