រដ្ឋសភាជាន់ទាបប៊ែលហ្សិកគាំទ្រការដោះស្រាយបញ្ហាលើសមុទ្រខាងកើតដោយសន្តិវិធី

Chia sẻ

(VOVworld) - ក្នុងក្របខ័ណដំណើរទស្សនកិច្ចការងារ
នៅប្រទេសប៊ែលហ្សិក នាយប់ថ្ងៃទី៣០ មិថុនា លោក
Le Hoang Quan សមាជិកមជ្ឈឹមបក្ស និងជាប្រធានគណៈ
កម្មាធិការប្រជាជនទីក្រុងហូជីមិញ ភាគខាងត្បូងវៀត
ណាម បានមានជំនួបសន្ទនាជាមួយ លោក​ Andre Flahaut
ប្រធានរដ្ឋសភាជាន់ទាបប៊ែលហ្សិក។

(VOVworld) - ក្នុងក្របខ័ណដំណើរទស្សនកិច្ចការងារនៅប្រទេសប៊ែលហ្សិក នាយប់
ថ្ងៃទី៣០ មិថុនា លោក Le Hoang Quan សមាជិកមជ្ឈឹមបក្សនិងជាប្រធានគណៈកម្មា
ធិការប្រជាជនទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានមានជំនួបសន្ទនាជាមួយ
លោក​ Andre Flahaut ប្រធានរដ្ឋសភាជាន់ទាបប៊ែលហ្សិក។នៅជំនួបនេះ លោក Le
Hoang Quan សំដែងគោលបំណងថា ក្នុងឋានៈជាប្រធានរដ្ឋសភាជាន់ទាបប៊ែលហ្សិក
លោកនឹងរួមកម្លាំងជាមួយសហគមន៍អន្តរជាតិ ឡើងសំឡេងស្ដីពីការ ដែលចិនដាក់
ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ ដោយខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និង
តំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ក្រៅពីនោះ នាពេលថ្មីៗនេះ ចិនមានទង្វើ
មួយចំនួន ដែលធ្វើឲ្យស្ថានភាពស្មុគស្មាញថែមទៀត។

រដ្ឋសភាជាន់ទាបប៊ែលហ្សិកគាំទ្រការដោះស្រាយបញ្ហាលើសមុទ្រខាងកើតដោយសន្តិវិធី - ảnh 1
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Le Hoang Quan ជូនអំណោយអនុស្សាវរីយ៍សំរាប់ប្រធានរដ្ឋសភាជាន់ទាបប៊ែលហ្សិកលោក Andre Flahaut (រូបថត៖TTXVN)


រីឯខ្លួនវិញ លោក​ Andre Flahaut បានអះអាងថា ប៊ែលហ្សិកគាំទ្រការដោះស្រាយបញ្ហា
លើសមុទ្រខាងកើតដោយសន្តិវិធី ជៀសវាងអំពើហឹង្សា។លោក បានឲ្យដឹងបន្ថែម
ទៀតថា រដ្ឋាភិបាលថ្មីរបស់ប៊ែលហ្សិក ជានិច្ចកាលវាយតំលៃខ្ពស់ទំនាក់ទំនងជាមួយ
វៀតណាមហើយអបអរសាទរចំពោះបណ្ដាសមិទ្ធិផលសេដ្ឋកិច្ច វប្បធម៏ សង្គម ដែល
វៀតណាមទទួលបានក្នុងរយៈពេលកន្លងថ្មីៗនេះ៕

ប្រតិកម្មទៅវិញ