គណៈប្រតិភូចូលរួមសម័យប្រជុំលើកទី៦ នៃរដ្ឋសភានីតិកាលទី១៥។ រូបថត៖ quochoi.vn |
យោងតាមអនុប្រធានគណៈកម្មាធិការកិច្ចការគណៈប្រតិភូ លោក Nguyen Tuan Anh គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានទទួលរបាយការណ៍ការងារពេញលេញតាំងពីដើមអាណត្តិ និងប្រកាសទ្រព្យសម្បត្តិ និងប្រាក់ចំណូលរបស់បុគ្គលដែលទទួលបានការបោះឆ្នោតទុកចិត្ត។ របាយការណ៍ក៏ត្រូវបានបញ្ជូនទៅកាន់សមាជិកសភាមុន ២០ថ្ងៃ ពោលគឺមុនថ្ងៃបើកសម័យប្រជុំ។
សូមគូសបញ្ជាក់ថា ការបោះឆ្នោតទំនុកចិត្ត គឺជាវិធីសាស្ត្រត្រួតពិនិត្យដ៏សំខាន់មួយ បង្ហាញឱ្យឃើញពីការទទួលស្គាល់ និងវាយតម្លៃរបស់រដ្ឋសភា ចំពោះលទ្ធផលការងារ តាំងពីដើមអាណត្តិរហូតមកដល់ពេលនេះ របស់បុគ្គលដែលទទួលបានការបោះឆ្នោតទុកចិត្ត៕