រដ្ឋសភាក្រិចអនុម័តលើគំរោងច្បាប់រឹតត្បិតថ្មី

Chia sẻ
(VOVworld) - នាយប់ថ្ងៃទី២២ ឧសភា រដ្ឋសភាក្រិច
បានអនុម័តលើ គំរោងច្បាប់កំណែទម្រង់ថ្មីដែលបង្ក
ភាពចម្រូងចម្រាស ក្នុងនោះរួមមានវិធានការកាត់
បន្ថយចំណាយសាធារណៈនិងបង្កើនពន្ធ។
រដ្ឋសភាក្រិចអនុម័តលើគំរោងច្បាប់រឹតត្បិតថ្មី - ảnh 1
រដ្ឋមន្រ្តីហិរញ្ញវត្ថុក្រិចលោក Euclid Tsakalotos (កណ្ដាល) ក្នុងសម័យប្រជុំរដ្ឋសភាមួយនៅរដ្ឋធានី Athens កាលពីថ្ងៃទី២២ ឧសភា (រូបថត៖AP)

(VOVworld) - នាយប់ថ្ងៃទី២២ ឧសភា រដ្ឋសភាក្រិចបានអនុម័តលើគំរោងច្បាប់
កំណែទម្រង់ថ្មីដែលបង្កភាពចម្រូងចម្រាស ក្នុងនោះរួមមានវិធានការកាត់បន្ថយ
ចំណាយសាធារណៈនិងបង្កើនពន្ធ។កញ្ចប់វិធានការពោលខាងលើដែលនឹង
អនុញ្ញាតិឲ្យដាក់ពន្ធនិងសោហ៊ុយក៏ដូចជាបង្កើនកំរិតពន្ធបើប្រៀបនឹងនាបច្ចុប្បន្នជា
ចំណែកមួយក្នុងកិច្ចព្រមព្រៀងរបស់ក្រិចជាមួយក្រុមម្ចាស់បំណុលអន្តរជាតិសំដៅ
សន្សំសម្ចៃប្រាក់ចំនួន៥ពាន់៤រយលានអឺរ៉ូដើម្បីប្ដូរយកកញ្ចប់ឥណទានជួយ
សង្គ្រោះប្រទេសអឺរ៉ុបមួយនេះ។តាមរយៈគំរោងច្បាប់ដែលទើបនឹងបានអនុម័តនោះ
ក្រិចនឹងទទួលបានប្រាក់ចំនួន១ពាន់៨រយលានអឺរ៉ូក្នុងមួយឆ្នាំដោយការបង្កើនពន្ធ។
ប៉ុន្តែគំរោងច្បាប់នេះបានជួបប្រទះនឹងការប្រឆាំងជំទាស់ពីប្រជាជនយ៉ាងច្រើន
កុះករ៕

ប្រតិកម្មទៅវិញ