រដ្ឋសភាកម្ពុជាជានិច្ចកាលគាំទ្រជម្រុញនិងអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការកម្ពុជា-វៀតណាម

Chia sẻ
(VOVWORLD) -នាព្រឹកថ្ងៃទី២៩កញ្ញា នៅវិមាន រដ្ឋសភាកម្ពុជា នៅរាជធានីភ្នំពេញ ប្រ ធានរដ្ឋសភា សម្តេច ហេង សំរិនបានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រ ចាំនៅព្រះរាជាណាចក្រកម្ពុជា លោក Thach Du មកសម្តែងការគួរសមនិងជំរាបលាក្នុងឱ កាសដែលលោកបញ្ចប់អាណត្តិការទូតនៅកម្ពុជា។


នៅទីនេះ ប្រធានរដ្ឋសភា កម្ពុជា សម្តេច ហេង សំរិនបានអះអាងថា រដ្ឋសភាកម្ពុជានិងរូបលោកផ្ទាល់ជានិច្ច កាលគាំទ្រនិងជម្រុញទំនាក់ទំនង សហប្រតិបត្តិការរវាងរដ្ឋាភិបាល រដ្ឋ រដ្ឋសភា និង ប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត។ សម្តេច ហេង សំរិនជឿជាក់ថា ទោះបីជាបញ្ចប់បេសកកម្មការទូតនៅកម្ពុជាក៏ដោយ ប៉ុន្តែក្នុងឋានៈថ្មី ឯកអគ្គរដ្ឋទូត Thach Du នឹងបន្តមានការរួមវិភាគទានយ៉ាងសកម្មថែមទៀតទៅ ក្នុងការពូនជ្រំនិងអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។

        រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Thach Du បានជូនពរឲ្យប្រទេសនិងប្រជា ជនកម្ពុជា នឹងបន្តដណ្តើមបានជ័យជំនះធំធេងថែមទៀតក្នុងកិច្ចការកសាងនិងអភិវឌ្ឍន៍ប្រ ទេសជាតិប្រកបដោយសន្តិភាព ស្ថិរភាព និងសម្បូររុងរឿង៕

 


ប្រតិកម្មទៅវិញ