រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមអញ្ជើញទៅសាកសួរសុខទុក្ខស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា

Chia sẻ
(VOVworld) - ក្នុងឱកាសអញ្ជើញទៅបំពេញទស្សន
កិច្ចនៅឥណ្ឌា នារសៀលថ្ងៃ ទី២៤ ឧសភា រដ្ឋមន្រ្តី
ក្រសួងការពារប្រទេសវៀតណាមលោក Phung Quang
 Thanh បានមានជំនួបសំណេះសំណាលជាមួយកម្មា
ភិបាលនៃស្ថានទូតវៀត ណាមប្រចាំនៅឥណ្ឌានិងស្ថាប័នអមស្ថានទូតផ្សេងៗទៀតផង។
រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមអញ្ជើញទៅសាកសួរសុខទុក្ខស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា - ảnh 1
រដ្ឋមន្រ្តី Phung Quang Thanh ជួបសំណេះសំណាលជាមួយកម្មាភិបាលនៃស្ថានទូត
វៀតណាមប្រចាំនៅឥណ្ឌា (រូបថត៖TTXVN)

(VOVworld) - ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចនៅឥណ្ឌា នារសៀលថ្ងៃទី
២៤ ឧសភា រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមលោក Phung Quang Thanh បាន
មានជំនួបសំណេះសំណាលជាមួយកម្មាភិបាលនៃស្ថានទូតវៀតណាមប្រចាំនៅ
ឥណ្ឌានិងស្ថាប័នអមស្ថានទូតផ្សេងៗទៀតផង។លោកPhung Quang Thanh មាន
គោលបំណងថា កម្មាភិបាលទាំងអស់នៃស្ថានទូតក៏ដូច ជាស្ថាប័នវៀតណាមប្រចាំ
នៅឥណ្ឌាផ្សេងៗ សំរេចល្អភារកិច្ច រួមចំណែកបង្កើន ទំនាក់ទំនងសហប្រតិបតិ្តការ
លើគ្រប់វិស័យរវាងវៀតណាមនិងឥណ្ឌា ក្នុងនោះ មានវិស័យសេដ្ឋកិច្ចនិងការពារ
ប្រទេស។ក្នុងឱកាសនេះដែរ ទីប្រឹក្សា Tran Quang Tuyen បានប្រគល់ជូនអនុឧត្តម
នាវី Nguyen Van Ninh មេបញ្ជាការរងកងទ័ពជើងទឹកវៀតណាមទឹកប្រាក់ជិត១៥០០
ដុល្លាអាមេរិក ដោយស្ថានទូតនិងសហគមន៍ជនវៀតណាមនៅឥណ្ឌារៃអង្គាស ដើម្បីការពារកោះសមុទ្រ៕

ប្រតិកម្មទៅវិញ