រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមលោក Ngo Xuan Lich បានទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Marise Payne
|
ស្តីអំពីសកម្មភាពកិច្ចសហប្រតិបត្តិការការពារជាតិនាពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងការ ពារប្រទេសវៀតណាម លោក Ngo Xuan Lich បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះបានរួមចំណែកក្នុងការបង្កើនទំនាក់ទំនងរវាងប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរ និងទទួលបានមតិយោបល់យ៉ាងល្អប្រសើរពីសាធារណៈជនអំពីកិច្ចសហប្រតិ បត្តិការវៀតណាម - អូស្ត្រាលី ដើម្បីរួមចំណែកទៅក្នុងសន្តិភាពស្ថិរភាពការអភិវឌ្ឍរួមរួមរបស់តំបន់។
រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី លោកស្រី Marise Payne បានអះអាងថា: វៀត ណាមគឺជាដៃគូសំខាន់របស់អូស្ត្រាលីនៅក្នុងតំបន់ ព្រមទាំងបានសន្យាថា អូស្ត្រាលីនឹងបន្តគាំទ្រវៀតណាមក្នុងដំណើរការចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌពហុភាគី ភាគីទាំងពីរបានព្រមព្រៀងបន្តការពិគ្រោះយោបល់និងសហការយ៉ាងជិតស្និទ្ធតាមរយៈយន្ដការតំបន់ដឹកនាំដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងវេទិកាអាស៊ាន - អូស្ត្រាលី៕