ការប្រកាសនេះបាននាំចេញជិត ២៤ ម៉ោងបន្ទាប់ពីសមាជិកព្រឹទ្ធសភាលោក Josh Hawley បានស្នើឲ្យរដ្ឋមន្រ្តីក្រសួងការពារជាតិលោក Esper ប្រកាសផែនការរបស់មន្ទីរបញ្ចកោណសំដៅបង្កើនកម្លាំងរបស់អាមេរិកនៅមជ្ឈឹមបូព៌ា។
កាលពីថ្ងៃទី ៤ ខែធ្នូ កាសែត Wall Street Journal បានដកស្រង់សំដីពីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងពិចារណាពង្រីកវត្តមាននៃកងទ័ពអាមេរិកនៅមជ្ឈឹមបូព៌ា។ ដោយហេតុនោះ អាមេរិកនឹងដាក់ពង្រាយនាវាចម្បាំងជាច្រើនគ្រឿង អាវុធធុនធ្ងន់និងទាហានប្រហែល ១៤.០០០ នាក់ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់អ៊ីរ៉ង់។ ក្រុមមន្រ្តីនេះបានឲ្យដឹងថា ការដាក់ពង្រាយនេះអាចកើតឡើងទ្វេដងចំនួនកងទ័ពសហរដ្ឋអាមេរិកដែលបានដាក់ពង្រាយទៅកាន់តំបន់នោះចាប់តាំងពីការចាប់ផ្តើមនៃការបង្កើនកងទ័ពនៅក្នុងខែឧសភាកន្លងមក ទន្ទឹមជាមួយនេះបានឲ្យដឹងថា ប្រធានាធិបតិ Trump នឹងនាំចេញសេចក្តីសម្រេចចិត្តអំពីការដាក់ពង្រាយថ្មីទាំងនេះនៅខែធ្នូ៕