នៅក្នុងជំនួបនេះ រដ្ឋមន្ត្រី Phan Van Giang បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹងនិងពង្រីកថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រជាមួយហ្វីលីពីន ដោយសន្យារួមសហការជាមួយហ្វីលីពីន នាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងដល់កម្ពស់ថ្មី ឲ្យកាន់តែស៊ីជម្រៅ ទូលំទូលាយ និងចីរភាព។
ទិដ្ឋភាពនៃជំនួបរវាងរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Phan Van Giang ជាមួយរដ្ឋមន្ត្រីក្រសួថការពារជាតិហ្វីលីពីន លោក Irineo Cruz Espino។ រូបថត៖ VOV |
រដ្ឋមន្រ្តី Phan Van Giang បានស្នើឱ្យក្រសួងការពារប្រទេសវៀតណាម - ហ្វីលីពីន ជំរុញនិងអនុវត្តយ៉ាងសកម្មនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលបានឯកភាពគ្នានៅក្នុងកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - ហ្វីលីពីន នាំកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព រួមចំណែកធ្វើឱ្យស៊ីជម្រៅថែមទៀត ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ហ្វីលីពីន។
នារសៀលថ្ងៃទី ២២ ខែវិច្ឆិកាដែរ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ហ្វីលីពីន លើកទី៥ ក្រោមសហអធិបតីភាពរបស់ឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងអនុរដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន លោក Irineo Cruz Espino។ នៅទីនេះ ភាគីទាំងពីរបានអះអាងរួមគ្នាខិតខំប្រឹងប្រែងរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងនិងពង្រីកចំណងសាមគ្គីភាព និងមជ្ឈភាពរបស់អាគ្នេយ៍នៅក្នុងរចនាសម្ព័ន្ធសន្តិសុខតំបន់៕