លោក Lee In-young រដ្ឋមន្ត្រីថ្មីនៃក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង (រូបថត៖ TTXVN) |
ទន្ទឹមនឹងនេះ លោក Lee In-young ក៏បានអះអាងថា នឹងស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីទទួលបានសន្តិភាពជាមួយកូរ៉េខាងជើង ដោយអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់រាល់សកម្មភាពដែលបង្កភាពតានតឹងផ្នែកយោធា។
លោក Lee In-young បានថ្លែងដូច្នេះ ទៅកាន់មជ្ឈដ្ឋានសារព័ត៌ មាន នៅពេលលោកអញ្ជើញទៅធ្វើការនៅការិយាល័យសន្ទនាអន្តរកូរ៉េ នៃក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងជាលើកដំបូង ចាប់តាំងពីត្រូវបានប្រធានាធិបតីលោក Moon Jae-in តែងតាំងជារដ្ឋមន្ត្រីនៃក្រសួងនេះកាលពីថ្ងៃទី ៣ ខែកក្កដា កន្លងទៅ៕