រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង៖ ថ្នាក់ដឹកនាំស.ប.ប កូរ៉េនៅតែធ្វើការធម្មតា

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៨ ខែមេសា រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងលោក Kim Yeon-chul បានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ស.ប.ប កូរ៉េនៅតែផ្សាយព័ត៌មានអំពីមានសកម្មភាពរបស់ថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ លោកគីមជុងអ៊ុន ដែលជាសញ្ញាមួយដែលបង្ហាញថាលោកគីម ជុងអ៊ុននៅតែកំពុងដោះស្រាយបញ្ហាជាតិដូចជាធម្មតា។
រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង៖ ថ្នាក់ដឹកនាំស.ប.ប កូរ៉េនៅតែធ្វើការធម្មតា - ảnh 1 ថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ លោកគីមជុងអ៊ុន (រូបថត ៖ Yonhap/ TTXVN)

ពាក្យចចាមអារាមជុំវិញសុខភាពរបស់ថ្នាក់ដឹកនាំ គីមជុងអ៊ុន បានលេចឡើង បន្ទាប់ពីលោក បានលុបចោលដំណើរទស្សនកិច្ចប្រចាំឆ្នាំនៅឯ វិមានព្រះអាទិត្យ KUMSUSAN កាលពីថ្ងៃទី ១៥ ខែមេសាក្នុងឱកាសខួបកំណើតរបស់អតីតប្រធានរដ្ឋ Kim Il-sung និងជាជីតារបស់លោកគីមជុងអ៊ុន។

ហេតុដូច្នេះប្រភពព័ត៌មានមិនត្រូវបានបញ្ជាក់ បានព្យាករណ៍ថាលោក  គីមជុង អ៊ុន កំពុងធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរបន្ទាប់ ពីការវះកាត់។ ទោះយ៉ាងណាក៏ដោយ មន្ត្រីកូរ៉េខាងត្បូងបានច្រានចោលច្រើនលើកច្រើនសារអំពីព័ត៌មាននេះ ហើយបានអះអាងថា គេមិនទាន់បានរកឃើញសកម្មភាពខុសប្រក្រតីណាមួយពី ភាគី ស.ប.ប កូរ៉េ នោះឡើយ៕

ប្រតិកម្មទៅវិញ