រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan៖ សន្តិសុខស្បៀងអាហារ​ជាតិត្រូវផ្សារភ្ជាប់ទៅ​នឹងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ​

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ១៥ ខែសីហា នៅសាលប្រជុំ Dien Hong វិមានរដ្ឋសភា ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ២៥ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានរៀបចំសម័យសួរ-ឆ្លើយសំនួរដេញដោល ចំពោះរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan។ 

ឆ្លើយតបនឹងការសួរដេញដោល រដ្ឋមន្ត្រី Le Minh Hoan បានឲ្យដឹងថា នាពេលថ្មីៗនេះ តម្លៃស្រូវអង្ករបានកើនឡើងខ្ពស់ ដោយបង្កឧត្តមភាពដ៏ធំធេងសម្រាប់ទីផ្សារនាំចេញអង្ករវៀតណាម នាំមកនូវក្តីសប្បាយរីករាយសម្រាប់ប្រជាកសិករ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan៖ សន្តិសុខស្បៀងអាហារ​ជាតិត្រូវផ្សារភ្ជាប់ទៅ​នឹងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ​ - ảnh 1រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan ឆ្លើយសំនួរដេញដោល។  រូបថត៖ quochoi.vn

តុដូច្នេះ វៀតណាមនឹងជំរុញការផលិតនិងនាំចេញអង្ករ ដែលផ្សារភ្ជាប់ជាមួយការធានាសន្តិសុខស្បៀងអាហារជាតិ។ ទន្ទឹមនឹងនោះ ក៏បានផ្សារភ្ជាប់ជាមួយនឹងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនផងដែរ៖ “យើងខ្ញុំបានធ្វើតុល្យភាពទិន្នផលដែលបានប្រមូលផលតាមរដូវនីមួយៗ។ ពីព្រោះក្នុងរយៈពេល ១០-២០ ឆ្នាំកន្លងទៅ វៀតណាមបានវិនិយោគលើប្រព័ន្ធធារាសាស្រ្តនៅតំបន់ដីសណ្តទន្លេ Cuu Long គ្រប់គ្រងកម្រិតជាតិប្រៃ ជាតិផ្អែមដោយម្ចាស់ការ។ យើងខ្ញុំមានផែនទីឌីជីថល ដើម្បីអាចរួមជាមួយមូលដ្ឋានផ្តោតសំខាន់លើរដូវស្រូវនីមួយៗ។ នៅពេលនេះ ប្រសិនបើគ្មានគ្រោះធម្មជាតិ ហើយការប្រែប្រួលអាកាសធាតុក្នុងលក្ខណៈធម្មតា  គឺយើងអាចធានាការប្រើប្រាស់ក្នុងស្រុកផង និងធានាស្រូវប្រមាណ ៧-៨ លានតោនសម្រាប់ការនាំចេញទៀតផង”។

ទាក់ទងនឹងការដកកាតលឿងនៃបទប្បញ្ញត្តិស្តីពីការធ្វើនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង់ (IUU) របស់គណៈកម្មាធិការអឺរ៉ុប (EC) លោករដ្ឋមន្រ្តី Le Minh Hoan បានបញ្ជាក់ពីទស្សនៈថា គោលដៅចុងក្រោយគឺការរក្សាបរិមាណ និងជីវចម្រុះនៅក្នុងសមុទ្រ។ វៀតណាមនឹងខិតខំប្រឹងប្រែងដកកាតលឿងនិងអភិវឌ្ឍន៍របរនេសាទប្រកបដោយចីរភាព រួមជាមួយអ្នកនេសាទនិងសហគ្រាសកសាងប្រព័ន្ធអេកូឡូស៊ីទំនិញ៕

ប្រតិកម្មទៅវិញ