រដ្ឋមន្ត្រី​ក្រសួងការពារ​ប្រទេសវៀតណាម​ លោក Phan Van Giang ទទួលជួបអនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង​

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៤ ខែមេសា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Phan Van Giang បានទទួលជួបអនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េ ខាងត្បូង លោក Kim Seon Ho ក្នុងឱកាសអញ្ជើញមកវៀតណាម ដើម្បីចូលរួមកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - កូរ៉េខាងត្បូង លើកទី១១។

នៅក្នុងជំនួបនេះ រដ្ឋមន្ត្រី Phan Van Giang បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កូរ៉េខាងត្បូងលើកទី១១ ដែលភាគីទាំងពីរទើបបានរៀបចំឡើង ហើយបានសង្កត់ធ្ងន់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង ដោយផ្អែកលើខ្លឹមសារនៃកិច្ចសហប្រតិបត្តិការសំខាន់ៗ ដែលត្រូវបានរដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ឯកភាពចាប់តាំងពីដំណើរទស្សនកិច្ចនៅខែមីនា ឆ្នាំ២០២៣។

រដ្ឋមន្ត្រី​ក្រសួងការពារ​ប្រទេសវៀតណាម​ លោក Phan Van Giang ទទួលជួបអនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង​ - ảnh 1រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Phan Van Giang ទទួលជួបអនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង ។ រូបថត៖ TTXVN

ទាក់ទងនឹងទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ រដ្ឋមន្ត្រី Phan Van Giang បានស្នើថា ភាគីទាំងពីរបន្តជំរុញនិងអនុវត្តកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើវិស័យដូចជា៖ ដោះស្រាយផលវិបាកនៃសង្គ្រាមនៅវៀតណាម;  ឧស្សាហកម្មការពារជាតិ; ឯកភាពលើខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នាក្នុងកិច្ចសហប្រតិបត្តិការការពារជាតិរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។

ក្នុងឱកាសនេះ រដ្ឋមន្ត្រី Phan Van Giang បានអញ្ជើញរដ្ឋមន្ត្រី អនុរដ្ឋមន្ត្រីក្រសួងការពារជាតិនិងសហគ្រាសការពារជាតិកូរ៉េខាងត្បូងមកកាន់វៀតណាម ដើម្បីចូលរួមពិព័រណ៍ការពារជាតិអន្តរជាតិលើកទី២ ដែលនឹងប្រព្រឹត្តិទៅនៅខែធ្នូ ឆ្នាំនេះ ក្នុងទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ