រដ្ឋមន្ត្រីការពារប្រទេស លោក Ngo Xuan Lich អញ្ជើញថ្លែងសន្ទរកថាក្នុងកិច្ចប្រជុំ |
រដ្ឋមន្រ្តី លោក Ngo Xuan Lich បានមានប្រសាសន៍ថា នេះជាបញ្ហាបន្ទាន់ផងនិងជាមូលដ្ឋានវែងឆ្ងាយផង ក្នុងការស្វែងរកដំណោះស្រាយដើម្បីកាត់បន្ថយភាពខុសគ្នា កាត់បន្ថយហានិភ័យនៃជម្លោះ និងរក្សាបរិយាកាសសន្តិភាពនិងស្ថិរភាពសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឲ្យកាន់តែអភិវឌ្ឍន៍ប្រកបដោយវិបុលភាព ស្របទៅតាមសេច ក្តីប្រាថ្នារបស់ប្រទេសទាំងអស់ផងដែរ។ យោងតាមលោក Ngo Xuan Lich ភាគីនា នាត្រូវការគោរពតាមច្បាប់អន្តរជាតិ គោរពឯករាជ្យភាពអធិបតេយ្យភាព ផលប្រ យោជន៍ស្របច្បាប់របស់ប្រទេសនីមួយៗ មិនប្រើកម្លាំងនិងគំរាមកំហែងប្រើកម្លាំង ក៏ដូចជាមិនមានសកម្មភាពបណ្តាលភាពតានតឹង ហើយជាពិសេស នាំគ្នាស្វែងរកនូវផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាកសាងទំនុកចិត្ត និងដោះស្រាយជម្លោះជាជំហានៗ។
រដ្ឋមន្រ្តីការពារប្រទេសវៀតណាម លោក Ngo Xuan Lich មានប្រសាសន៍ថា៖ “វៀត ណាមតែងតែប្រាថ្នា ចង់រស់នៅក្នុងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍសម្បូររុងរឿងជានិច្ច។ គោលបំណងនៃកិច្ចការពាររបស់វៀតណាមគឺដើម្បីការពារឯករាជ្យ អធិបតេយ្យភាពនិងផលប្រយោជន៍ជាតិ ក៏ដូចជាដើម្បីការពារសន្តិភាពរបស់ប្រទេសជាតិ ដោះស្រាយវិវាទទាំងអស់ដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ ម្យ៉ាងវិញទៀត វៀតណាមតែងតែចូលរួមសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម និងបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដទៃទៀតដែលចូលរួមការពារសន្តិភាពនិងសន្តិសុខនៃតំបន់និងពិភពលោក។ ខ្លឹមសារទាំងនោះគឺជាទិសដៅក្នុងការដោះស្រាយវិវាទនៅក្នុងបរិយាកាសប្រកបដោយសន្តិ ភាព ជាមួយនឹងស្មារតីភាពជាដៃគូដើម្បីការទទួលខុសត្រូវរបស់សហគមន៍ទាំងមូល ”។
ស្តីពីបញ្ហាសមុទ្រខាងកើត លោក Ngo Xuan Lich បានលើកឡើងថា សមុទ្រខាងកើតមានសក្តានុពលយ៉ាងធំធេង លើគ្រប់វិស័យ។ ប្រទេសជាច្រើន មានផលប្រយោជ ន៍យុទ្ធសាស្រ្តនៅក្នុងសមុទ្រខាងកើត។ ហេតុដូច្នេះ ប្រសិនបើប្រទេសទាំងនោះគោរពតាមច្បាប់អន្តរជាតិ មានទំនួលខុសត្រូវ និងមានសុឆន្ទៈ ពិតណាស់ថា សមុទ្រខាងកើតនឹងក្លាយជាសមុទ្រនៃសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ជាក់ជាមិនខាន។
នៅចុងបញ្ចប់នៃបទសុន្ទរកថា លោក Ngo Xuan Lich បានសង្កត់ធ្ងន់ថា តំបន់អាស៊ី - ប៉ាស៊ីហ្វិក កំពុងស្ថិតក្នុងដំណាក់កាលអន្តរកាលមួយក្នុងពិភពលោកដែល ពោរពេញទៅដោយការប្រែប្រួល។ ហេតុដូច្នេះ មានសន្តិភាព ស្ថិរភាព កិច្ចសហប្រតិ បត្តិការអភិវឌ្ឍន៍សម្បូររុងរឿងដែរឬកអត់ គឺពឹងផ្អែកយ៉ាងខ្លាំងទៅលើសកម្មភាពរបស់បណ្តាប្រទេស ដែលក្នុងនោះ រួមមានទាំងបញ្ហានៃការទប់ទល់ជម្លោះនៅក្នុងវិស័យដែលមានការប្រកួតប្រជែងផងដែរ៕