រដ្ឋមន្ត្រីការពារប្រទេសវៀតណាមទទួលជួបសន្ទនានិងជួបចរចាជាមួយសមភាគីអាមេរិក (dantri.com.vn) |
(VOVworld) – នារសៀលថ្ងៃទី ២៥ មករា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការពារប្រទេស វៀតណាម នាយឧត្តមសេនីយ៍ Ngo Xuan Lich បានធ្វើអធិបតីភាពពិធីទទួលជួបសន្ទ ជាផ្លូវការរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis។ ក្នុងជំនួបចរចា ភាគី ទាំងពីរបានវាយតំលៃចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីនាពេលកន្លងទៅហើយឯកភាពគ្នាអំពីទិសដៅវិធានការជំរុញទំនាក់ទំនងការពារប្រទេសរវាងប្រទេសទាំងពីរនាពេលខាងមុខដោយឈរលើអនុស្សារណៈយោគយល់គ្នាស្តីអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារប្រទេស (MOU) ដែល ត្រូវបានចុះហត្ថលេខានាឆ្នាំ ២០១១ សេចក្តីថ្លែងការណ៍ស្តីពីទស្សនៈវិស័យរួមលើវិ ស័យការពារប្រទេស (JVC) ឆ្នាំ ២០១៥ ផែនការធ្វើសកម្មភាព ៣ ឆ្នាំ ដំណាក់កាល ២០១៨-២០២០ និងកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ នេះគឺជាលើកដំបូងដែលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis ទៅបំពេញ ទស្សនកិច្ចនៅវៀតណាមតាមសេចក្តីអញ្ជើញរបស់រដ្ឋមន្ត្រីការពារប្រទេសវៀតណាម នាយឧត្តសេនីយ៍ Ngo Xuan Lich។ ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់ លោក James Mattis ប្រព្រឹត្តទៅក្នុងកាលៈទេសៈក្របខ័ណ្ឌដៃគូលើគ្រប់ជ្រុងជ្រោយ រវាងវៀតណាមនិងអាមេរិកត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ ជាពិសេស បន្ទាប់ពីបណ្ដាដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំទ្វេភាគីនាឆ្នាំ ២០១៧ កន្លងទៅ៕