រដ្ឋមន្ត្រីការពារប្រទេសវៀតណាម លោក Ngo Xuan Lich បានជួបពិភាក្សាទ្វេភាគីនៅខាងក្រៅកិច្ចសន្ទនា Shangri - La

Chia sẻ

(VOVWORLD) -  ក្នុងក្របខ័ណ្ឌកិច្ចសន្ទនា Shangri-La លើកទី ១៨នេះ នារសៀលថ្ងៃទី ១ខែមិថុនា  រដ្ឋមន្ត្រីការពារប្រទេសវៀតណាម លោក Ngo Xuan Lich បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិស្តីទីរបស់អាមេ រិក, រដ្ឋមន្ត្រីក្រសួងការពារជាតិនូវែលសេឡង់, អង់គ្លេស, សិង្ហបុរី, ម៉ាឡេស៊ី,បារាំងនិងម៉ុងហ្គោលីផងដែរ។

រដ្ឋមន្ត្រីការពារប្រទេសវៀតណាម លោក Ngo Xuan Lich បានជួបពិភាក្សាទ្វេភាគីនៅខាងក្រៅកិច្ចសន្ទនា Shangri - La - ảnh 1រដ្ឋមន្ត្រីការពារប្រទេស លោក Ngo Xuan Lich និងរដ្ឋមន្ត្រីការពារជាតិស្តីទីរបស់អាមេរិក លោក  Patrick Shanahan 

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិស្តីទីរបស់អាមេរិក ភាគីទាំងពីរបានលើកឡើង ថា កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាមេរិក ក្នុងប៉ុន្មានឆ្នាំកន្លងមក គឺសម្រេចបានប្រសិទ្ធភាពជាក់ស្តែងជាច្រើន រួមចំណែករក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងពិភពលោក។  រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Ngo Xuan Lich បានស្នើរឲ្យអាមេរិកបន្តកិច្ចសហប្រតិបត្តិការដើម្បីបញ្ចប់គម្រោងការ បោសសំអាតជាតិគីមីពុល Dioxin នៅឯព្រលានយន្តហោះ Bien Hoa (ដែលចាប់ផ្តើមពីខែមេសាឆ្នាំ ២០១៩មក) ក៏ដូចជា គាំទ្រវៀតណាមក្នុងការដាក់ពង្រាយ មន្ទីរពេទ្យយោធាកម្រិតទី២ និងកងអនុសេនាធំវិស្វកម្មនៅឯកម្លាំងរក្សាសន្តិភាពដែលត្រូវបានចាត់តាំងដោយអង្គការសហប្រជាជាតិផងដែរ។

ក្នុងជំនួបដាច់ដោយឡែកមួយ រវាងរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមនិងរដ្ឋ មន្រ្តីការពារជាតិនៃប្រទេសអង់គ្លេស, សិង្ហបុរី,ម៉ាឡេស៊ីនិងម៉ុងហ្គោលី ភាគីទាំងពីរបានព្រមព្រៀងសហការគ្នាយ៉ាងស្អិតរមួត ដើម្បីនាំទំនាក់ទំនងការពារជាតិទ្វេភាគី ឲ្យកាន់តែស៊ីជម្រៅនិងជាក់ស្តែង។  យោងតាមនោះ គឺភាគីទាំងអស់គប្បី បន្តជំរុញរាល់វិស័យដែលមានប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ដូចជា៖ ការបណ្តុះបណ្តាល កងនាវាចរ ប៉ូលីសសមុទ្រ ការកសាងសមត្ថភាពកងកម្លាំងប្រដាប់អាវុធ ការក្សាសន្តិភាពក៏ដូចជាការស្វែងរកសមត្ថភាពសហប្រតិបត្ដិការនៅក្នុងតំបន់ដែលសមស្របនឹងតម្រូវការរបស់ភាគីនីមួយៗ។  វៀតណាមស្នើឲ្យអង់គ្លេស បន្តគាំទ្រនិងបង្កើនការបណ្តុះបណ្តាលភាសាអង់គ្លេសសំរាប់កងទ័ពវៀតណាមផងដែរ។

នៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការពារប្រទេសវៀតណាមនិងរដ្ឋមន្ត្រីការពារជាតិបារាំងនិងនូវែលសេឡង់ ភាគីទាំងពីរបានអះអាងថា នឹងបន្តបង្កើនប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់ និងស្វែងរកឱកាសសហប្រតិបត្តិការក្នុងបណ្តាវិស័យ ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ និងមានឧត្តមភាពដូចគ្នា។

ទន្ទឹមជាមួយបណ្តាជំនួបពិភាក្សាទ្វេភាគីនោះ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត ណាម លោក Ngo Xuan Lich ក៏បានអញ្ជើញជួបពិភាក្សាជាមួយតំណាងជាន់ខ្ពស់សហភាពអឺរ៉ុប (EU) ទទួលបន្ទុកសន្តិសុខនិងគោលនយោបាយកិច្ចការបរទេស លោកស្រី Federica Mogherini និងរដ្ឋមន្ត្រីការពារជាតិកាណាដា ដោយស្តីពីវិធានការមួយចំនួនដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិនាពេលអនាគត៕

 

ប្រតិកម្មទៅវិញ