រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងធ្វើដំណើរទស្សកិច្ចនៅប្រទេសអឺរ៉ុបចំនួន ៤

Chia sẻ
(VOVworld) – នាថ្ងៃទី ២៩ វិច្ឆិកា ក្រសួងការបរទេស
អាមេរិកបានឲ្យដឹងថា៖ រដ្ឋមន្ត្រីការបរទេសអាមេរិក
លោកស្រី Hillary Cliton​​ នឹងធ្វើដំណើរទស្សកិច្ចនៅ
ប្រទេសអឺរ៉ុបចំនួន ៤ គឺ ឆែក បែលហ្ស៊ីក អៀកឡង់​
និងចក្រភពអង់គ្លេស នាដើម សប្តាហ៍ខាងមុខ។ 

(VOVworld) – នាថ្ងៃទី ២៩ វិច្ឆិកា ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Hillary Cliton​​ នឹងធ្វើដំណើរទស្សកិច្ច
នៅ ប្រទេសអឺរ៉ុបចំនួន ៤ គឺ ឆែក បែលហ្ស៊ីក អៀកឡង់​ និងចក្រភពអង់គ្លេស
នាដើម សប្តាហ៍ខាងមុខ។ គោលដៅនៃរាល់ដំណើរទស្សកិច្ចនៅអឺរ៉ុបរបស់
លោកស្រី  Cliton គឺសំដៅបង្កើនទំនាក់ទំនង “អន្តរអាត្លង់ទិក”​ ឲ្យខ្លាំងក្លា
ថែមទៀត។​ នៅរដ្ឋធានី Brussel បែលហ្ស៊ីក រដ្ឋមន្ត្រីការបរទេស Hillary Cliton
នឹងចូលរួម សន្និសីទរដ្ឋមន្រ្តីការបរទេសនៃបណ្ដាប្រទេសជាសមាជិកអង្គការ
សណ្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO) សំដៅពិភាក្សាអំពីបណ្ដាការសាក
ល្បងសន្តិសុខនា បច្ចុប្បន្ន ក្នុងទំនាក់ទំនងរវាង NATO ជាមួយបណ្ដាដៃគូរ។
នៅអៀកឡង់ រដ្ឋមន្ត្រីការប្រទេសអាមេរិកនឹងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី
នៃអង្គការសន្តិសុខនិងសហប្រតិ បត្តិការអឺរ៉ុប (OSCE) ដើម្បីពិភាក្សាអំពីរាល់
វិធានការណ៍បង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខអាស៊ី-អឺរ៉ុប៕

ប្រតិកម្មទៅវិញ