រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly ធ្វើដំណើរ​ទស្សនកិច្ចនៅអាស៊ី

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៥ ខែកញ្ញា ក្រសួងការបរទេសអង់គ្លេសបានប្រកាសថា រដ្ឋមន្ត្រីការបរទេស លោក James Cleverly បានធ្វើដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ២៦ ខែកញ្ញាទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងសិង្ហបុរី។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly ធ្វើដំណើរ​ទស្សនកិច្ចនៅអាស៊ី - ảnh 1រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly ។ (រូបថត៖ AFP/TTXVN)

នៅប្រទេសជប៉ុន លោក James Cleverly នឹងចូលរួមពិធីបុណ្យសពថ្នាក់រដ្ឋរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shinzo និងជួបជាមួយសមភាគីជប៉ុនលោក Yoshimasa Hayashi។ អង់គ្លេសបានបញ្ជាក់ឡើងវិញនូវទំនាក់ទំនងជាមួយជប៉ុន ដៃគូសន្តិសុខដ៏ជិតស្និទ្ធបំផុតរបស់ទីក្រុងឡុងដ៍នៅអាស៊ី។

នៅកូរ៉េខាងត្បូង លោក James Cleverly នឹងបានជួបជាមួយប្រធានាធិបតី លោកកូរ៉េខាងត្បូង Yoon Suk-yeol រដ្ឋមន្ត្រីការបរទេសលោក Park Jin និងបានទៅទស្សនាតំបន់គ្មានយោធានៅព្រំដែនអន្តរកូរ៉េ (DMZ) ។

នៅសិង្ហបុរី ដែលជាគោលដៅចុងក្រោយនៃដំណើរទស្សនកិច្ចរបស់ខ្លួន លោក James Cleverly នឹងជួបជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong ឧបនាយករដ្ឋមន្ត្រី លោក Lawrence Wong និងរដ្ឋមន្ត្រីការបរទេសលោក Vivian Balakrishnan។ រដ្ឋមន្ត្រីការបរទេសអង់គ្លេសក៏នឹងថ្លែងសុន្ទរកថានៅឯកិច្ចប្រជុំកំពូលអាស៊ីប្រចាំឆ្នាំ របស់វិទ្យាស្ថាន Milken (មីលខេន) ក្នុងប្រទេសសិង្ហបុរី ស្តីពីចក្ខុវិស័យគោលនយោបាយការបរទេសរបស់ចក្រភពអង់គ្លេសសម្រាប់តំបន់អាស៊ី៕

ប្រតិកម្មទៅវិញ