យោងតាមរដ្ឋមន្ត្រីការបរទេស លោក Vieira ប្រទេសសមាជិក G២០ មួយចំនួនបានអំពាវនាវឱ្យមានបទឈប់បាញ់និងអនុញ្ញាតឱ្យជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្គាហ្សា ខណៈដែលប្រទេសជាច្រើនបានរិះគន់យុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅរ៉ាហ្វា។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G២០ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤។ រូបថត៖ AA/TTXVN |
នៅថ្ងៃដដែលនោះ អ៊ីស្រាអែលបានធ្វើការវាយលុកតាមជើងអាកាសទៅលើទីក្រុង Rafah នៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា ក្នុងបរិបទដែលបណ្តាប្រទេសក្នុងតំបន់និងលោកខាងលិចកំពុងព្យាយាមជំរុញការចរចាដើម្បីសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់ជាំបណ្តោះអាសន្ន និងដោះលែងចំណាប់ខ្មាំង។ យោងតាមទីភ្នាក់ងារការពារជនស៊ីវិលនៅហ្គាហ្សាស្ទ្រីប ការទម្លាក់គ្រាប់បែកបានធ្វើឲ្យមនុស្សជាច្រើននាក់បានស្លាប់៕