រដ្ឋមន្ត្រី EU ស្វែងរកកិច្ចព្រមព្រៀងស្តីពីច្បាប់អាកាសធាតុ

Chia sẻ
(VOVWORLD) - បណ្តារដ្ឋមន្ត្រីនៃសហភាពអឺរ៉ុប (EU) កំពុងជួបប្រជុំគ្នានៅសប្តាហ៍នេះ ដើម្បីស្វែងរកកិច្ចព្រមព្រៀងមួយស្តីពីផែនការសកម្មភាពរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ 
រដ្ឋមន្ត្រី EU ស្វែងរកកិច្ចព្រមព្រៀងស្តីពីច្បាប់អាកាសធាតុ - ảnh 1ទួរប៊ីនខ្យល់នៅសួនខ្យល់ក្បែរ Prenzlau ប្រទេសអាល្លឺម៉ង់។ (រូបថត៖ Reuters)

បណ្តារដ្ឋមន្ត្រីថាមពលសហភាពអឺរ៉ុបជួបប្រជុំគ្នានៅថ្ងៃទី ២៧ ខែមិថុនា ហើយរដ្ឋមន្ត្រីបរិស្ថាននឹងជួបប្រជុំគ្នានៅថ្ងៃទី ២៨ ខែមិថុនា ដើម្បីយល់ព្រមលើច្បាប់ដែលបានស្នើឡើង សំដៅសម្រេចបានគោលដៅ នៅឆ្នាំ ២០៣០ កាត់បន្ថយការបំភាយឧស្ម័ន ៥៥% បើធៀបនឹងឆ្នាំ១៩៩០។

សន្និសីទក៏នឹងបង្កើតឱកាសសម្រាប់បណ្តារដ្ឋមន្ត្រី ពិភាក្សាអំពីផែនការបន្ទាន់សំដៅកាត់បន្ថយតម្រូវការលើឧស្ម័ន។ សហភាពអឺរ៉ុបបានព្យាករណ៍ថា សម្ពាធនៃតម្រូវការឧស្ម័នធម្មជាតិនឹងកើនឡើងក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ក្នុងករណីដែលការផ្គត់ផ្គង់ពីរុស្ស៊ីបន្តត្រូវបានកាត់បន្ថយ។ វិបត្តិផ្គត់ផ្គង់ថាមពលដែលបង្កឡើងដោយជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន បានបង្ខំឱ្យសមាជិកសហភាពអឺរ៉ុបទាំង ២៧ ពន្លឿនដំណើរការកាត់បន្ថយឥន្ធនៈហ្វូស៊ីល។ ទោះជាយ៉ាងណាក៏ដោយ ហានិភ័យនៃឱនភាពសេដ្ឋកិច្ចដោយសារតែការកើនឡើងតម្លៃថាមពល បណ្តាលឱ្យប្រទេសមួយចំនួន មានការប្រុងប្រយ័ត្នថែមទៀតក្នុងការផ្លាស់ប្តូរថាមពល៕

 

ប្រតិកម្មទៅវិញ