រដ្ឋាភិបាលអ៊ីរ៉ាក់ខិតខំប្រឹងប្រែងក្នុងការបន្ធូរបន្ថយអារម្មណ៍របស់បាតុករ (AFP) |
នៅក្នុងសន្និសីទសារព័ត៌មានមួយដែលបានផ្សាយផ្ទាល់តាមទូរទស្សន៍បន្ទាប់ពីសម័យប្រជុំរដ្ឋសភា ប្រធានរដ្ឋសភាអ៊ីរ៉ាក់ លោក Mohammed al-Halbousi បានឲ្យដឹងថា សមាជិកសភាបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី គណៈកម្មាធិការរៀបចំការបោះឆ្នោត។ តាមនោះស្ថាប័ននេះនឹងស្ថិតក្រោមការគ្រប់គ្រងដោយក្រុមប្រឹក្សាមួយដែលមានសមាជិកចំនួន ៩ រូប។ ក្នុងចំណោមសមាជិកទាំងនេះ មានសមាជិកចំនួន ៧ រូបនឹងជាចៅក្រមតុលាការដែលនឹងត្រូវបានជ្រើសរើសដោយការបោះឆ្នោត ដើម្បីធានានូវតម្លាភាពហើយពីររូបទៀតនឹងត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារដ្ឋចំណុះក្រសួងយុត្តិធម៌ផងដែរ៕