រដ្ឋាភិបាលអ៊ុយក្រែនរួចផុតពីការបោះឆ្នោតមិនទុកចិត្ត

Chia sẻ

(VOVworld)-នាថ្ងៃទី៣ធ្នូរដ្ឋាភិបាលអ៊ុយក្រែនបានឆ្លង
ផុតពីការបោះឆ្នោតមិនទុកចិត្ត ដោយមានសម្លេងចំនួន
១៨៦ប៉ុណ្ណោះ

(VOVworld)-នាថ្ងៃទី៣ធ្នូរដ្ឋាភិបាលអ៊ុយក្រែនបានឆ្លងផុតពីការបោះឆ្នោតមិនទុក
ចិត្ត ដោយមានសម្លេងចំនួន១៨៦ប៉ុណ្ណោះ ចំពោះរដ្ឋាភិបាល របស់នាយករដ្ឋមន្រ្តី
Nykola Azarov។ លទ្ធផលនេះ ឆ្លុះបញ្ចាំងថាតំណាងនៃគណៈបក្សបណ្តាតំបន់កាន់
អំណាចនិងគណៈបក្សកម្មុយនិស្តមិនចូលរួមការបោះឆ្នោតមិនទុកចិត្តរដ្ឋាភិបាល
តាមសំណើររបស់ភាគីប្រឆាំងឡើយ។

រដ្ឋាភិបាលអ៊ុយក្រែនរួចផុតពីការបោះឆ្នោតមិនទុកចិត្ត - ảnh 1
សមាជិកសមាជិកាសភាអ៊ុយក្រេនក្នុងកិច្ចប្រជុំរដ្ឋសភានាថ្ងៃទី៣ធ្នូ
(រូបថតៈ TTXVN)

        មុននោះគណៈបក្សនយោបាយចំនួន៣នៅអ៊ុយក្រែនបានសំណូមពរឲ្យរដ្ឋ
សភាដំណើរការបោះឆ្នោតមិនទុកចិត្តចំពោះរដ្ឋាភិបាល បន្ទាប់ពីប្រធានាធិបតី
លោក Viktor Yanukovych បានប្រកាសពន្យាការចុះហត្ថលេខាកិច្ចព្រមព្រៀងចង
សម្ព័ន្ធជាមួយសហភាពអ៊ឺរ៉ុប (EU)។ សេចក្តីសម្រេចនេះ​ បានបង្ករលកបាតុកម្ម
ដោយមានការចូលរួមរបស់មនុស្សរាប់ពាន់នាក់សំដៅប្រឆាំងជំទាស់ រដ្ឋាភិបាល៕

ប្រតិកម្មទៅវិញ