រដ្ឋាភិបាលអង់គ្លេសប្រកាសជាលើកដំបូងយុទ្ធសាស្ត្រជាតិអំពីសន្តិសុខនាវាចរណ៍

Chia sẻ

(VOVworld) – នាថ្ងៃទី ១៤ ឧសភា រដ្ឋាភិបាលអង់គ្លេសបាន
ប្រកាសជាលើកដំបូងយុទ្ធសាស្ត្រជាតិអំពីសន្តិសុខនាវាចរណ៍។


រដ្ឋាភិបាលអង់គ្លេសប្រកាសជាលើកដំបូងយុទ្ធសាស្ត្រជាតិអំពីសន្តិសុខនាវាចរណ៍ - ảnh 1
រដ្ឋាភិបាលអង់គ្លេសប្រកាសជាលើកដំបូងយុទ្ធសាស្ត្រជាតិអំពីសន្តិសុខនាវាចរណ៍
(Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១៤ ឧសភា រដ្ឋាភិបាលអង់គ្លេសបានប្រកាសជាលើកដំបូង
យុទ្ធសាស្ត្រជាតិអំពីសន្តិសុខនាវាចរណ៍។ គោលដៅនៃយុទ្ធសាស្ត្រនេះគឺសំដៅធានា សុវត្ថិភាពនិងសន្តិសុខនាវាចរណ៍របស់អង់គ្លេសលើសកលលោកក្នុងកាលៈទេសៈ ការសាកល្បងខាងសន្តិសុខកើតមានឡើងជាច្រើន។ យុទ្ធសាស្ត្រថ្មីរបស់អង់គ្លេសគឺ ប្រមូលផ្តុំទៅលើគោលដៅចំនួន ៥ ក្នុងនោះ មានការជំរុញបរិយាកាសសុវត្ថិភាពសំរាប់ នាវាចរណ៍អន្តរជាតិតាមរយៈការអនុវត្តច្បាប់អន្តរជាតិអំពីនាវាចរណ៍និងសមុទ្រ ជួយ ឧបត្ថម្ភបណ្ដាប្រទេសបង្កើនសន្តិសុខនាវាចរណ៍ ជាដើម។ ដើម្បីអនុវត្តគោលដៅ
ពោលខាងលើ អង់គ្លេសបាននាំចេញវិធានការបង្កើនកិច្ចសហប្រតិបត្តិការជាមួយ ប្រទេសសម្ព័ន្ធមិត្តនិងប្រទេសនានាលើពិភពលោក។ ក្នុងយុទ្ធសាស្ត្រនេះ រដ្ឋាភិបាល អង់គ្លេសបានសម្តែងការព្រួយបារម្ភដ៏ជ្រាលជ្រៅចំពោះភាពតានតឹងដែលកំពុង ឡើងជណ្តើរនៅសមុទ្រ Hoa Tung និងសមុទ្រខាងកើត។ តាមអង់គ្លេសថា៖ បណ្ដាប្រទេសក្នុងតំបន់ត្រូវដោះស្រាយជំលោះលើសមុទ្រដោសន្តិវិធីដោយឈរលើ
ច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ