|
សភាពការណ៍នៅស៊ីរី(TTXVN) |
(VOV)_តាមការព្រមព្រៀងដែលបាននាំចេញនាថ្ងៃទី៧ កុម្ភះ រដ្ឋាភិបាលស៊ីរីនិង
គណបក្ស ប្រឆាំងនឹងឈប់បាញ់ក្នុងរយៈពេល៣ថ្ងៃ ដើម្បីជំលៀសប្រជាជនចាក់ចេញ
ពីទីក្រុង Homs និងបញ្ជូនទំនិញមនុស្សធម៌សំរាប់ប្រជាជន។ ភាគីរុស្ស៊ីបានហៅកាយ វិការនេះជារបត់សំខាន់មួយ និងសង្ឃឹមថា៖ នេះគឺជារូបភាពគំនូមួយដើម្បី ដោះស្រាយ បញ្ហាមនុស្សធម៌ផ្សេងៗ នៅស៊ីរី និងបង្កើតបរិយាកាសងាយស្រួលជាងសំរាប់វង់ចរចារ
ទី២ រវាងរដ្ឋាភិបាលស៊ីរីនិងគណបក្សប្រឆាំង នាថ្ងៃទី១០ កុម្ភះ នៅស្វីស។
ក៏ក្នុងថ្ងៃទី ៧ កុម្ភះ អនុរដ្ឋមន្ត្រីការបរទេសស៊ីរី Faisal Muqdad បានបញ្ជាក់ថា៖រដ្ឋាភិបាលប្រទេសនេះនឹងចូលរួមវង់ចរចារសន្តិភាព Geneva II នាថ្ងៃទី ១០ កុម្ភះ ខាង
មុខនេះដែរ៕