រដ្ឋាភិបាលវៀតណាមប្តេជ្ញាចិត្តរុញថយក្រោយអំពើពុករលួយ

Theo VOVWORLD -
Chia sẻ
Vovworld-នាថ្ងៃទី៣ធ្នូប្រធានរដ្ឋវៀតណាមលោក Truong Tan Sang រួម​ជា​មួយ​សមាជិកសមាជិការសភាបន្តកម្មវិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុង​ហូជីមិញ រាយការណ៍លទ្ធផលសម័យប្រជុំលើកទី៦រដ្ឋសភានីតិកាលទី១៣។
រដ្ឋាភិបាលវៀតណាមប្តេជ្ញាចិត្តរុញថយក្រោយអំពើពុករលួយ - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ (VOV)

        Vovworld-នាថ្ងៃទី៣ធ្នូប្រធានរដ្ឋវៀតណាមលោក Truong Tan Sang រួម​ជា​
មួយ​សមាជិកសមាជិការសភាបន្តកម្មវិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុង​
ហូជីមិញ រាយការណ៍លទ្ធផលសម័យប្រជុំលើកទី៦រដ្ឋសភានីតិកាលទី១៣។ នៅ​
ទី​នេះ អ្នកបោះឆ្នោតបានស្នើរសួរដេញដោលអំពីក្រុមបញ្ហាបង្កាប្រឆាំងអំពើ​
ពុករលួយ ឃ្លាំមើលសកម្មភាពរបស់សម្ព័ន្ធក្រុមហ៊ុនអគ្គក្រុមហ៊ុនរដ្ឋជាដើម។

        ស្ដីពីការងារបង្កាប្រឆាំងអំពើពុករលួយ ប្រធានរដ្ឋ Truong Tan Sang បាន​ឲ្យ​ដឹង​
ថា៖

        “ក្នុងរយៈពេលកន្លងមក គណៈកម្មាធិការបញ្ជាបង្កាប្រឆាំងអំពើពុករលួយ​
មជ្ឈឹម​បានសុក្រិដ្ឋ ចាប់ផ្ដើមសកម្មភាពយ៉ាងខ្លាំងក្លា ជំរុញការដោះស្រាយ​ករណី​
នៅ​សេសសល់ ផ្សាភ្ជាប់នឹងការត្រួតពិនិត្យរកឃើញ។ មជ្ឈឹមបានចាត់ក្រុមត្រួត​
ពិនិត្យ​ចំនួន៨ សហការជាមួយស្ថាប័នមានសម័ត្ថកិច្ចបង្កាប្រឆាំងអំពើពុះរលួយ​នៅ​ដំបន់និងរកឃើញករណីពុករលួយចំនួន៦០ បន្តត្រួតពិនិត្យដោះស្រាយ។”

រដ្ឋាភិបាលវៀតណាមប្តេជ្ញាចិត្តរុញថយក្រោយអំពើពុករលួយ - ảnh 2
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតស្រុក Nong Son ខេត្ត Quang Nam។ (VOV)


        នាថ្ងៃដ៏ដែល ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានជួប​ប្រាស្រ័យ​ជា​មួយ​អ្នកបោះឆ្នោតស្រុក Nong Son ខេត្ត Quang Nam។ នៅទីនេះ​បណ្ដាអ្នក​បោះ​ឆ្នោតបាន
ស្វាគមន៍និងវាយតំលៃខ្ពស់ស្មារតីធ្វើការដ៏ម៉ត់ចត់របស់សមាជិក​សមាជិការសភា ពិសេសគឺការប្រមូលផ្ដុំបញ្ញាសមូហភាពធ្វើវិសោធនកម្មរដ្ឋ​ធម្មនុញ្ញ បង្ហាញបានឆន្ទះ
របស់បក្ស ទឹកចិត្តរបស់ប្រជាជន រួមចំណែក​លើកកំពស់​សិទ្ធិ​ធ្វើជាម្ចាស់របស់ប្រជាជន។ ឧបនាយករដ្ឋមន្ត្រីបានស្នើររដ្ឋអំណាចប្រជាជន​ស្រុក Nong Son បន្តរួមដៃកសាង
ជនបទថ្មី។

        “បញ្ហាទាំងអស់ដែលទាក់ទិនដល់ជីវភាពប្រជាជន ដល់ការកាត់បន្ថយភាព​ក្រីក្រ
យើងនឹងបន្តយកចិត្តទុកដាក់ដោះស្រាយក្នុងរយៈពេលខាងមុខយ៉ាងចីរភាពជាង។ នាពេលខាងមុខ ខេត្ត Quang Nam មានគោលនយោបាយ​ចំពោះស្រុក​លំបាក ចំពោះ
កសិកម្មជនបទរបស់ខេត្ត Quang Nam យ៉ាងម៉េច គណៈកម្មាធិការបក្ស ក្រុមប្រឹក្សា
ប្រជាជន គណៈកម្មាធិការប្រជាជន​រណសិរ្សមាតុ​ភូមិ​បន្ត​ផ្ដោតទៅលើបញ្ហានេះ ពិសេសគឺដំបន់លំបាក៕”

ប្រតិកម្មទៅវិញ