រដ្ឋាភិបាលវ៉េណេស៊ុយអេឡាប្រឆាំងជំទាស់ចំពោះការវិលត្រឡប់មកអនុវត្តសន្ធិសញ្ញាការពារជាតិក្នុងតំបន់

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៤ ខែកក្កដា កងកម្លាំងប្រដាប់អាវុធវ៉េណេស៊ុយអេឡា បានប្រកាសបដិសេដចំពោះបំណងប្រាថ្នារបស់គណបក្សប្រឆាំង ខណៈដែលរដ្ឋសភាកាន់កាន់ដោយភាគីនេះ ធ្លាប់បានអនុម័តលើការនាំប្រទេសនេះវិលត្រឡប់ទៅចូលរួមសន្ធិសញ្ញា TIAR ដែលជាកិច្ចព្រមព្រៀងមួយ អនុញ្ញាតឱ្យបណ្តាប្រទេសនៅទ្វីបអាមេរិកដទៃទៀត អាចមានសិទ្ធិធ្វើអន្តរាគមន៍យោធាចូលទៅក្នុងប្រទេសជាសមាជិកណាមួយ នៅពេលដែលមានកាលៈទេសៈត្រូវបានគេចាត់ទុកថាអាចគំរាមកំហែងដល់សន្តិសុខក្នុងតំបន់។
 រដ្ឋាភិបាលវ៉េណេស៊ុយអេឡាប្រឆាំងជំទាស់ចំពោះការវិលត្រឡប់មកអនុវត្តសន្ធិសញ្ញាការពារជាតិក្នុងតំបន់ - ảnh 1រដ្ឋមន្រ្តីក្រសួងការពារជាតិវ៉េណេស៊ុយអេឡាលោក Vladimir Padrino 

ការចែករំលែកនៅលើបណ្តាញសង្គម Twitter រដ្ឋមន្រ្តីក្រសួងការពារជាតិវ៉េណេស៊ុយអេឡាលោក Vladimir Padrino បានអះអាងថា ការដែលភាគីប្រឆាំងស្វែងរកវិធីនាំយកវ៉េណេស៊ុយអេឡាត្រឡប់ទៅចូលរូមក្នុងសន្ធិសញ្ញា TIAR គឺជាទង្វើមួយដែលក្បត់ជាតិ ព្រមទាំងសង្កត់ធ្ងន់ថាកងកម្លាំងប្រដាប់អាវុធជាតិបូលីវ៉ា បានប្រឆាំងជំទាស់យ៉ាងពេញទំហឹងចំពោះគោលបំណងដ៏ងងឹតនេះផងដែរ។ លោក Padrino បានអះអាងថា TIAR គឺជាមធ្យោបាយមួយដើម្បីត្រួតត្រា និងធ្វើអន្តរាគមន៍ដល់ឯករាជ្យភាពនិងអធិបតេយ្យភាពរបស់ប្រជាជាតិ ហើយលោកអតីតប្រធានាធិបតី Hugo Chavez ធ្លាប់សម្រេចចិត្តនាំប្រទេសវ៉េណេស៊ុយអេឡាចាកចេញពីសន្ធិសញ្ញានេះចាប់តាំងពីឆ្នាំ២០១២ ដើម្បីការពារបូរណភាពទឹកដី ឯករាជ្យភាពនៃប្រទេសអាមេរិកខាងត្បូងនេះផងដែរ៕

ប្រតិកម្មទៅវិញ