រដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សហគ្រិន និងអាជីវកម្មវៀតណាម

Chia sẻ
(VOVWORLD) - នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai ក្នុងពិធីជួបសំណេះសំណាលជាមួយសមាគមធុរកិច្ចឯកជនវៀតណាម និងគណៈប្រតិភូធុរកិច្ចគំរូរបស់សមាគម នារសៀលថ្ងៃទី ២ មេសា នៅទីក្រុងហាណូយ។ 
រដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សហគ្រិន និងអាជីវកម្មវៀតណាម - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai ថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ VOV)

លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលបន្តជំរុញការអនុវត្តយ៉ាងខ្លាំងក្លានូវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កសាងប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្ម និងនវានុវត្តន៍។ ទន្ទឹមនឹងនោះ ពង្រឹងទំនាក់ទំនងរវាងការផ្គត់ផ្គង់កម្លាំងពលកម្ម និងតម្រូវការ បណ្តុះបណ្តាល និងជំរុញធនធានមនុស្ស ជាពិសេសធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។

រដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សហគ្រិន និងអាជីវកម្មវៀតណាម - ảnh 2ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai អញ្ជើញថតរូបជាមួយតំណាងចូលរួម (រូបថត៖ VOV)

ឧបនាយករដ្ឋមន្ត្រី Le Minh Khai បានស្នើថា៖ “ខ្ញុំស្នើឲ្យសមាគមធុរកិច្ចវៀតណាមបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពកសាងច្បាប់ និង គោលនយោបាយ។ បង្កើនការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការកែលម្អបរិយាកាសវិនិយោគអាជីវកម្ម។ ជាមួយគ្នានោះ ស្រាវជ្រាវយ៉ាងសកម្មដើម្បីចាប់យកស្ថានភាព វាយតម្លៃនូវឱកាស បញ្ហាប្រឈម និងនិន្នាការទីផ្សារ ជាពិសេសនិន្នាការថ្មីអំពីបដិវត្តន៍ឧស្សាហកម្មលើកទី ៤។ អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពលើការអភិវឌ្ឍន៍បៃតង។ មានការចែករំលែកទាន់ពេលវេលា មានការណែនាំ និងឧបត្ថម្ភដល់សមាជិកជាបន្ទាន់។ យ៉ាងណាមិញ សមាគមពាណិជ្ជករវៀតណាមពង្រឹងទំនាក់ទំនងរវាងធុរកិច្ច សមាជិកតំណាងឱ្យផលប្រយោជន៍សម្រាប់សមាជិកខ្លួនក្នុងទំនាក់ទំនងទាំងក្នុងនិងក្រៅប្រទេស"៕

ប្រតិកម្មទៅវិញ