|
រដ្ឋាភិបាលកូឡុំប៊ីបដិសេធការផ្តើមគំនិតបង្កើនតំបន់សន្តិសុខរបស់ FARC (Image: VNA) |
(VOVworld) – រដ្ឋាភិបាលកូឡុំប៊ីបានបដិសេធការផ្តើមគំនិតបង្កើតបណ្ដាតំបន់
ពិសេសដើម្បីកសាងសន្តិសុខ (Terrepaz) នាថ្ងៃទី ១ ធ្នូ សំដៅបញ្ចប់សង្គ្រាម
ស៊ីវិលដែលអូសបន្លាយជាង ៥០ ឆ្នាំកន្លងទៅនៅប្រទេសអាមេរិកឡាទីននេះ។
សេចក្តីប្រកាសរបស់រដ្ឋាភិបាលកូឡុំប៊ីបានអះអាងថា៖ ដំណើរការចរចារ
សន្តិភាពមិនបំបែកបំបាក់ប្រទេសនេះ ឬ ប្រគល់តំបន់ដែនដីឲ្យអង្គការណា
មួយ ឡើយ ហើយសង្កត់ធ្ងន់ថា៖ Bogota មិនដែលមានផែនការនេះទេ។
រដ្ឋាភិបាល របស់ប្រធានាធិបតីកូឡុំប៊ី លោក Juan Manuel Santos បានជឿ
ជាក់ថា៖ ក្រោយ សង្គ្រាម FARC នឹងចូលរួមជីវភាពនយោបាយរបស់
ប្រទេសជាតិដូចអង្គការឬ គណៈបក្សមួយហើយសន្យានឹងបង្កលក្ខណៈ
ងាយស្រួលសំរាប់ប្រការនេះ៕