រូបថត៖ Reuters |
ថ្លែងសុន្ទរកថានៅមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិ(CSIS) តំណាងពាណិជ្ជកម្មអាមេរិកលោកស្រី Katherine Tai បានសង្កត់ធ្ងន់ថា ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងអាមេរិកនិងចិនគឺជាផលវិបាកមួយក្នុងចំណោមផលវិបាកដ៏ស៊ីជម្រៅហើយនេះគឺជាទំនាក់ទំនងទ្វេភាគីដែលមានលក្ខណៈស្មុគស្មាញនិងប្រកួតប្រជែងផងដែរ។ លោកស្រី Katherine Tai បានចាត់ទុកថា ប្រការដែលចិនមិនអនុលោមតាមច្បាប់ពាណិជ្ជកម្មពិភពលោកបានជះឥទ្ធិពលដល់វិបុលភាពរបស់ប្រជាជនអាមេរិកនិងប្រជាជននៅទូទាំងពិភពលោក។លោកស្រីKatherine Taiបានគូសបញ្ជាក់ពីចក្ខុវិស័យយុទ្ធសាស្ត្ររបស់រដ្ឋបាលប្រធានាធិបតី Biden ក្នុងការកែសម្រួលគោលនយោបាយពាណិជ្ជកម្មចំពោះចិនដើម្បីការពារផលប្រយោជន៍របស់កម្មករអាជីវកម្មកសិករនិងអ្នកផលិតអាមេរិក ក៏ដូចជាពង្រឹងស្រទាប់វណ្ណៈកណ្តាលនៅអាមេរិកផងដែរ៕